Yearendyearend1140x150

ពាណិជ្ជកម្មសេរីចិន-អាស៊ានក្លាយទៅជាតំបន់ពាណិជ្ជកម្មសេរីរស់រវើកបំផុតលើពិភពលោក

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោកLi Chenggang ឧបការីរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មចិន

ចិន៖តំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ានក្លាយទៅជាតំបន់ពាណិជ្ជកម្មសេរីមួយក្នុងចំណោមតំបន់ពាណិជ្ជកម្មសេរីដែលប្រកបដោយកម្លាំងរស់រវើកបំផុតលើពិភពលោក។នេះបើតាមលោកLi Chenggang ឧបការីរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មចិន។

ថ្លែងក្នុងសន្និសីទសារព័ត៌មានដែលបានបើកធ្វើនៅការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន លោកLi Chenggang ឧបការីរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មចិនបានលើកឡើងថា ឆ្នាំ ២០២០ នេះជាខួប ១០ ឆ្នាំនៃការបង្កើតតំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន ក្នុងអំឡុងពេល ១០ ឆ្នាំកន្លងទៅនេះ បានជំរុញតំបន់ពាណិជ្ជកម្មសេរីមួយនេះប្រកបដោយប្រសិទ្ធភាពនូវសេរីភាពនិងកិច្ចសម្រួលការវិនិយោគនិងពាណិជ្ជកម្មក្នុងតំបន់ កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងប្រទេសចិននិងអាស៊ានបានឈានចូលរយៈកាលមាស ទំហំពាណិជ្ជកម្មទ្វេភាគីបានកើនឡើងពី ២៩២៨០០លានដុល្លារអាមេរិកក្នុងឆ្នាំ ២០១០ ដល់ ៦៤១៥០០លានដុល្លារអាមេរិកនៅឆ្នាំ ២០១៩ ។

លោកLi Chenggang បានថ្លែងទៀតថា ប្រទេសចិននឹងបន្តរួមសហការជាមួយបណ្តាប្រទេសអាស៊ានដើម្បីអនុវត្តឱ្យបានល្អនូវ«សេចក្តីថ្លែងការណ៍រួមស្តីពីការទប់ទល់នឹងជំងឺកូវីដ ១៩ និងបង្កើនកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្មសេរីរវាងរដ្ឋមន្រ្តីសេដ្ឋកិច្ចនិងពាណិជ្ជកម្មរបស់ប្រទេសចិននិងអាស៊ាន» បន្តអនុវត្តឱ្យបានល្អនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសចិននិងអាស៊ាន ក្នុងន័យធ្វើឱ្យសហគ្រាសនិងមហាជនកាន់តែច្រើនទទួលបានផលប្រយោជន៍ពីកិច្ចសហប្រតិបត្តិការផ្នែកទប់ទល់នឹងជំងឺឆ្លងនិងការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងភាគីទាំងពីរ ក៏ដូចជាធ្វើការខិតខំប្រឹងប្រែងឱ្យបានកាន់តែច្រើនដើម្បីជំរុញកំណើនពាណិជ្ជកម្មនិងការវិនិយោគក្នុងតំបន់និងស្តារសេដ្ឋកិច្ចក្នុងតំបន់ឡើងវិញផងដែរ ៕អត្ថបទ៖វិទ្យុមិត្តភាពកម្ពុជាចិន


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង