Yearendyearend1140x150

CEOធនាគារប្រៃសណីយ៍កម្ពុជាប្រាប់«យុទ្ធសាស្ត្រ»ដែលធ្វើឱ្យធនាគារកើនទ្រព្យសកម្មជាង១ពាន់លានដុល្លារ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិនៃធនាគារប្រៃសណីយ៍កម្ពុជា

ភ្នំពេញ៖ ធនាគារប្រៃសណីយ៍កម្ពុជា នៅថ្ងៃទី ២៦ កញ្ញានេះ បានធ្វើការប្រារព្ធពិធីអបអរសាទរខួបគម្រប់ ៧ឆ្នាំ ដែលបានរៀបចំឡើងនៅសណ្ឋាគារតារាអ៊ែរផត រាជធានីភ្នំពេញ។ពិធីនេះរៀបចំឡើងក្នុងគោលបំណងអបអរសាទរការសម្រេចបានទ្រព្យសកម្ម ១,០០០,០០០,០០០ ដុល្លារអាមេរិកត្រឹមរយៈពេល ៧ឆ្នាំនៃប្រតិបត្តិការរបស់ខ្លួន។

លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិនៃធនាគារប្រៃសណីយ៍កម្ពុជា បានប្រាប់ពីយុទ្ធសាស្ត្រមួយចំនួនដែលធនាគារប្រៃសណីយកម្ពុជា ទទួលបានជោគជ័យក្នុងនោះមាន ធាតុផ្សំទីមួយគឺ ហិរញ្ញវត្ថុ ហៅថា ដើមទុន ;ទីពីរគឺ យុទ្ធសាស្រ្ត និងទីបីគឺ ធនធានមនុស្ស។

បើតាមលោក តូច ចៅចេក បានថ្លែងថា ទ្រព្យសកម្មជាង១ពាន់លានដុល្លារ វាច្រើនគួរសមដែរ ហើយវាក៏មិនងាយស្រួលរកបានដែរ ក្នុងរយៈពេល០៧ឆ្នាំ។ តែនៅជំហានដំបូង លោក បានគិតថា ក្នុងរយៈពេល ០៥ឆ្នាំ ធនាគារប្រៃសណីយកម្ពុជា អាចនឹងទទួលបានថវិកាសរុបប្រមាណ ២៥០លានដុល្លារអាមេរិក តែនៅពេលនេះ ធនាគារអាចធ្វើបានទ្រព្យសកម្មសរុបទៅដល់ ជាងមួយពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល ០៧ឆ្នាំ។ ហើយបើគិតជាចំនួននៃការកើនឡើងក្នុងមួយឆ្នាំៗ គម្រោងប្រាក់សកម្មភាពចំនួន ៥៥ភាគរយ បើសិនជាយើងធៀបទៅនឹងទីផ្សារ វាកើនឡើងត្រឹមតែ២២ភាគរយទេ។

ប្រធាននាយកប្រតិបត្តិនៃធនាគារប្រៃសណីយ៍កម្ពុជារូបនេះ បន្តថា ធាតុផ្សំមួយចំនួនដែលធ្វើឱ្យក្រសួងទទួលបានជោគជ័យបានដូច្នេះ។ ធាតុផ្សំទីមួយគឺ ហិរញ្ញវត្ថុ ហៅថា ដើមទុន ;ទីពីរគឺ យុទ្ធសាស្រ្ត និងទីបីគឺ ធនធានមនុស្ស។ បើសិនមានដើមទុន តែអត់យុទ្ធសាស្រ្តក៏មិនអាចទទួលបានជោគជ័យ ឬបើសិនយើងមានតែយុទ្ធសាស្រ្ត មានតែដើមទុនហើយតែអត់មនុស្សដែលមានជំនាញសមត្ថភាពច្បាស់លាស់សម្រាប់អភិវឌ្ឍអង្គភាពក៏យុទ្ធសាស្រ្តនោះមិនអាចជោគជ័យដែរ។

លោក តូច ចៅចេក បញ្ជាក់ជាមួយគ្នានឹងស្ថានភាពរបស់ធនាគារប្រៃសណីយ៍មានទ្រព្យសកម្មបានកើនឡើងហួសពីការរំពឹងទុក លោកប្រាប់ថា « មូលហេតុនោះគឺដោយសារតែយើងមានដៃគូភាគហ៊ុនពីបរទេសដូចជាប្រទេសសិង្ហបុរីជាដើម ដែលអាចចែករំលេកបទពិសោធន៍ល្អៗបានច្រើនមកកម្ពុជាយើង និងភាគច្រើននៃធនាគារប្រៃសណីយ៍មានគណៈគ្រប់គ្រងជាជនជាតិខ្មែរ ហេតុនេះពួកគាត់មានចំណុចច្បាស់លាស់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋខ្មែរ អំពីយុទ្ធសាស្រ្តដែលយើងបានពាំនាំមកដោះសា្រយបញ្ហា យើងមានប្រភពទុនពីដៃគូភាគហ៊ុន ហើយរួមជាមួយនឹងធនធានមនុស្សជាប្រជាជនកម្ពុជាដែលមិនអាចខ្វះបាន ដើម្បីបានដឹងពីអ្វីដែលជាផលវិបាករបស់អតិថិជន ហើយយើងរៀបចំផលិតផលសេវាកម្មជាភាសាខ្មែររបស់យើង ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជនម្នាក់ៗ ដើម្បីធនាគារប្រៃសណីយ៍យើងមានការរីកចម្រើនយ៉ាងឆាប់រហ័សដូច្នេះដែរ»។

ទន្ទឹមនឹងទទួលបានប្រាក់សកម្មភាពច្រើននេះគឺ ដោយសារអតិថិជនជឿទុកចិត្តលើធនាគារប្រៃសណីយ៍ ដែលពួកគាត់ទាំងអស់នោះនាំគ្នាមកដាក់សន្សំនៅធនាគារ ធ្វើឱ្យចំនួនប្រាក់សន្សំនៅក្នុងធនាគារនោះអាចកើនឡើងជិត ៨០០លានដុល្លារ ចន្លោះពីមួយឆ្នាំទៅមួយឆ្នាំបានកើនឡើងបាន ៨៨ភាគរយ។ នេះបានសេចក្ដីថាធនាគារមានប្រាក់សកម្មចំនួន ១០០លានដុល្លារឆ្នាំនេះ នោះនៅឆ្នាំក្រោយ ធនាគារនឹងរំពឹងថាអាចកើនបាន ១៨៨លានដុល្លារអាមេរិក និងឆ្នាំក្រោយមួយទៀត 

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង