Yearendyearend1140x150

សមាគមសម្ព័ន្ធខ្មែរ-ចិនគាំទ្រការបង្កើតបរិញ្ញាបត្រជាន់ខ្ពស់ភាសាចិនរាជបណ្ឌិត្យសភាកម្ពុជា

សហគមន៍ចិន
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
 អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមសម្ព័ន្ធខ្មែរ_ចិននៅកម្ពុជា

ភ្នំពេញ៖រាជបណ្ឌិត្យសភាកម្ពុជាគ្រោងនឹងបង្កើតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជាភាសាចិនដំបូងបង្អស់ក្នុងប្រវត្តិសាស្រ្តកម្ពុជា ហើយថ្នាក់នេះនឹងបើកឲ្យមានដំណើរចូលរៀនក្នុងអំឡុងខែតុលា ឆ្នាំ២០២០។សមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា យល់ស្របនឹងគំនិតផ្តួចផ្តើមរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ចំពោះការបើកវគ្គសិក្សាថ្នាក់បរិញ្ញាបត្រ អនុបណ្ឌិត និងការបណ្តុះបណ្តាលគ្រូនៅរាជបណ្ឌិត្យសភាកម្ពុជា។

ថ្លែងក្នុងសុន្ទរកថាវគ្គបណ្តុះបណ្តាលតាមអ៊ិនធឺរណែតសំរាប់គ្រូបង្រៀនចិនក្នុងស្រុកនៅកម្ពុជាឆ្នាំ ២០២០ អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមសម្ព័ន្ធខ្មែរ_ចិននៅកម្ពុជា បានថ្លែងថា ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានលើកឡើង ចាំបាច់ត្រូវបណ្តុះបណ្តាលគ្រូកម្រិតខ្ពស់សម្រាប់សាលាចិននៅកម្ពុជា ធានាថាមានគ្រូបង្រៀនចិនគ្រប់គ្រាន់នៅក្នុងប្រទេសនិងធានាបាននូវការអភិវឌ្ឍវិស័យអប់រំភាសាចិន។

ជាមួយគ្នានោះ អ្នកឧកញ៉ាយល់ស្របនឹងគំនិតផ្តួចផ្តើមរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ចំពោះការបើកវគ្គសិក្សាថ្នាក់បរិញ្ញាបត្រ អនុបណ្ឌិត និងការបណ្តុះបណ្តាលគ្រូនៅរាជបណ្ឌិត្យសភាកម្ពុជា។អ្នកឧកញ៉ា សង្ឃឹមថានឹងមាននិស្សិតកាន់តែច្រើនមកចុះឈ្មោះ និងចូលរួមចំណែកក្នុងការអប់រំភាសាចិន និងក្លាយជាកម្លាំងដ៏សំខាន់សម្រាប់ការអប់រំភាសាចិននាពេលអនាគត។

គួរបញ្ជាក់ថា រាជបណ្ឌិត្យសភាកម្ពុជា គ្រោងនឹងបង្កើតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជាភាសាចិនដំបូងបង្អស់ក្នុងប្រវត្តិសាស្រ្តកម្ពុជា ហើយថ្នាក់នេះនឹងបើកឲ្យមានដំណើរចូលរៀនក្នុងអំឡុងខែតុលា ឆ្នាំ២០២០។

ឯកឧត្តម សុខ ទូច បានមានប្រសាសន៍ថា ការបង្កើតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជាភាសាចិនដំបូងបង្អស់នៅប្រទេសកម្ពុជា គឺក្នុងគោលបំណងបណ្តុះបណ្តាលកូនខ្មែរនូវផ្នែកគរុកោសល្យថ្នាក់ភាសាចិនទាក់ទងនឹងកិច្ចការស្រាវជ្រាវអំពីវប្បធម៌ខ្មែរ ជីវភាពរស់នៅ និងភាពសំខាន់នៅលើទឹកដីរបស់កម្ពុជាក្នុងវិស័យទេសចរណ៍ ដើម្បីទាញយកផលប្រយោជន៍ពីវិស័យនេះផងដែរ។

បើតាមឯកឧត្តម សុខ ទូច បានគូសបញ្ជាក់ថា សម្រាប់លក្ខខណ្ឌក្នុងការចូលរៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជាភាសាចិន គឺនិស្សិតត្រូវបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកភាសាចិន ទើបអាចមានសិទ្ធិចូលរៀនបន្តថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជាភាសាចិននៅរាជបណ្ឌិត្យសភាកម្ពុជាបាន។

ឯកឧត្តម សុខ ទូច បានបន្តថា គម្រោងបណ្តុះបណ្តាលគរុកោសល្យថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជាភាសាចិន ខាងរាជបណ្ឌិត្យសភាកម្ពុជានឹងរៀបចំដោយមានការឯកភាពពីខាងរាជរដ្ឋាភិបាល ក៏ដូចជាការសហការជាមួយនឹងក្រសួងអប់រំនៅប្រទេសចិន និងសាកលវិទ្យាល័យសៀងហៃ សាកលវិទ្យាល័យប៉េកាំង សាកលវិទ្យាល័យធានជីង ដើម្បីបង្កើតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជាភាសាចិននៅប្រទេសកម្ពុជា។

ជាមួយគ្នានោះ ឯកឧត្តម សុខ ទូច បានបញ្ជាក់ថា ភាសាចិននឹងក្លាយជាភាសាទីបីនៅប្រទេសកម្ពុជា ហើយនាពេលអនាគតនឹងមានការបណ្តាក់ទុនវិនិយោគចិនចូលមកកម្ពុជាច្រើន ដូច្នេះទាមទារឲ្យប្រជាពលរដ្ឋខ្មែរត្រូវចេះភាសាចិន ក៏ដូចជាភាសាបច្ចេកវិទ្យា និងជាពិសេសភាសាចិនដែលអាចឲ្យកូនខ្មែរយល់ច្បាស់ពីវប្បធម៌ខ្មែរ ជីវភាពរស់នៅ និងភាពសំខាន់នៅលើទឹកដីរបស់កម្ពុជាក្នុងវិស័យទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវទេសចរចិនមកលេងកម្សាន្តនៅប្រទេសកម្ពុជាកាន់តែច្រើន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង