Cct850x100 1

ខេត្តពោធិ៍សាត់៖ដីដំណាំជាង៤ពាន់ហិកតាត្រូវខូចខាតដោយសារខ្យល់ព្យុះ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ខេត្តពោធិ៍សាត់៖ស្ថានភាពទឹកជំនន់ ទឹកភ្លៀងនៅខេត្តពោធិ៍សាត់ បានបណ្តាលឱ្យដីដាំដំណាំរបស់ពលរដ្ឋជិត២ពាន់គ្រួសារជាង ត្រូវបានខូចខាតជាង៤ពាន់ហិកតា។នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តពោធិ៍សាត់នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០។

យោងតាមសេចក្តីប្រកាស ស្ថានភាពទឹកជំនន់ ទឹកភ្លៀងក្នុងខេត្តពោធិ៍សាត់ គិតត្រឹមថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ បន្ទាប់ពីទទួលរងឥទ្ធិពលព្យុះ និងមានភ្លៀងធ្លាក់បន្តបន្ទាប់រយៈពេល២ថ្ងៃជាប់គ្នា បានបង្កឱ្យមានទឹកជំនន់តាមដងស្ទឹកពោធិ៍សាត់ ចំនួន៤ស្រុក ក្រុង និង១៨ឃុំ សង្កាត់ ដែលបណ្តាលឱ្យប៉ះពាល់លំនៅដ្ឋាន ដំណាំស្រូវ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន។

នៅក្នុងស្ថានភាពទឹកជំនន់នេះ បានធ្វើឱ្យពលរដ្ឋចំនួន១៦១៥គ្រួសារ ត្រូវបានខូចខាត និងប៉ះពាល់ដីដាំដំណាំចំនួន៤២៩៦ហិកតា។ ក្នុងនោះស្រុកវាលវែងប៉ះពាល់ចំនួន៤ឃុំ ស្មើនឹង២០ភូមិ មាន៨គ្រួសារដែលបានប៉ះពាល់ដីដាំដំណាំសរុបចំនួន៣១៨៤ហិកតា។

រីឯនៅក្រុងពោធិ៍សាត់ប៉ះពាល់៦សង្កាត់ ស្មើនឹង១៤២៧គ្រួសារ ក្នុងនោះលិចស្រូវចំនួន៨២៨ហិកតា។ ស្រុកកណ្តៀង ប៉ះពាល់៧ឃុំ ប៉ះពាល់ស្រូវស្រាលចំនួន២៨៣ហិកតា។ ស្រុកភ្នំក្រវាញ ប៉ះពាល់២ឃុំ ត្រូវជម្លៀសប្រជាពលរដ្ឋចំនួន១៨០គ្រួសារ និងពុំមានប៉ះពាល់ដីដាំដំណាំ៕


ពាក្យទាក់ទង: ដំណាំ
Khcct banner

អត្ថបទទាក់ទង