Yearendyearend1140x150

សហជីព៖វិធានការជួយកម្មកររបស់រាជរដ្ឋាភិបាលនូវមិនទាន់គ្រប់គ្រាន់ឡើយ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
កម្មកររោងចក្រនៅខេត្តព្រះសីហនុ។

ភ្នំពេញ៖ប្រធានសម្ព័ន្ធសហជីព បានសាទរការប្រកាសផ្ដល់ប្រាក់ ៦០ ភាគរយ នៃប្រាក់ខែគោលជូនកម្មករ ករណីរោងចក្ររបស់ពួកគេត្រូវព្យួរការងារ។ប៉ុន្តែសហជីពក៏បានបង្ហាញការព្រួយបារម្ភ ដោយសារវិធានការនៃការជួយកម្មកររបស់រដ្ឋាភិបាលនេះនៅមិនគ្រប់គ្រាន់នៅឡើយ ដោយទាមទារឱ្យរាជរដ្ឋាភិបាលផ្តល់ប្រាក់ខែគោលពេញសម្រាប់កម្មករ។

« ការផ្ដល់ប្រាក់ឈ្នួល ៦០ភាគរយ ក្នុងអំឡុងពេលនៃការព្យួរការងារ ដែលកើតចេញពីផលប៉ះពាល់នៃ ការខ្វះវត្ថុធាតុដើម ជារឿងល្អប្រសើរដែលបានជួយកម្មករបានមួយផ្នែកធំ»។នេះជាការលើកឡើងរបស់លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនា កម្មករ។

លោក ប៉ាវ ស៊ីណា បន្ថែមថា វិធានការបណ្ដុះបណ្ដាល គឺសំខាន់ តែអ្វីដែលយើងមិនទាន់បានឃើញគឺការមានការងារថ្មី ក្រៅពីផ្នែកវាយណភ័ណ្ឌកាត់ដេរ ដែលនេះជាបញ្ហាប្រឈម ដោយសារនៅពេលកម្មករគ្មានការងារធ្វើ រដ្ឋាភិបាលបានផ្ដល់ប្រាក់ឧបត្ថម្ភមួយផ្នែក ដែលប្រាក់មួយផ្នែកនេះមិនអាចឆ្លើ់យតបទៅនឹងតម្រូវការគ្រួសាររបស់កម្មករក្នុងរយៈពេលយូបានទេ។

ចំណែកលោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា បាននិយាយថា វិធានការរបស់រដ្ឋាភិបាលក្នុងការជួយកម្មការ ដោយការជួយបណ្ដុះបណ្ដាលជំនាញដល់កម្មករ គឺជាការល្អ ប៉ុន្តែបញ្ហាតែមួយគត់គឺ កម្មករមិនអាចចំណាយគ្រប់គ្រាន់លើថ្លៃធ្វើដំណើរ ហូបចុក ស្នាក់នៅ និងតម្រូវកាផ្សេងៗទៀតៗ។

បើតាមលោកអាត់ ធន ប្រសិនបើរដ្ឋាភិបាលផ្ដល់ប្រាក់ខែពេញឲ្យកម្មករ ពួកគាត់អាចមានសមត្ថភាពទ្រទ្រង់បាន និងមានមនុស្សចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលនេះច្រើន។លោកបន្តថា រដ្ឋាភិបាលគួរធ្វើយ៉ាងណារក្សា EBA ឲ្យបាន ចំពោះជំងឺគូវីដ អាចនឹងបញ្ចប់ តែបញ្ហា EBA ជាបញ្ហារយៈពេលយូ អាចប៉ះពាល់ដល់ការផលិត ឬការនាំចេញរបស់ខ្លួន ព្រោះ បើកម្មករ ១លាននាក់ ២០%នៃការប៉ះពាល់គឺជាចំនួនមិនតូចទេ។

គួរបញ្ចាក់ថា ដើម្បីជួយដល់វិស័យកាត់ដេររាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការជាច្រើនដើម្បីកម្មករ-និយោជិតដែលបាត់បង់ការងារ និង មិនទាន់អាចរកការងារថ្មីបាន។សម្រាប់រោងចក្រ-សហគ្រាស ដែលផ្អាកសកម្មភាពផលិតរយៈពេលខ្លី ដោយសារខ្វះវត្ថុធាតុដើម, រោងចក្រ-សហគ្រាសត្រូវចេញប្រាក់ខែចំនួន ៤០% នៃប្រាក់ខែអប្បរមារបស់កម្មករ-និយោជិត (ដែលមានចំនួន ១៩០ ដុល្លារអាមេរិក សម្រាប់ឆ្នាំ ២០២០) ខណៈរាជរដ្ឋាភិបាលនឹងចូលរួមចំណែក ២០% នៃប្រាក់ខែអប្បរមាបន្ថែម (សរុប ៦០% នៃប្រាក់ខែអប្បបរមា) ។

ដើម្បីបានទទួលនូវការឧបត្ថមនេះ ក្មួយៗជាកម្មក-និយោជិតត្រូវចូលរួមវគ្គបណ្តុះបណ្តាលខ្លីៗរវាងពី ១ ទៅ ២ សប្តាហ៍ ដែលរៀបចំដោយក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ នៅតាមបណ្តារោងចក្រ-សហគ្រាស៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង