Yearendyearend1140x150

កម្ពុជាផ្តើមសាងសង់«មន្ទីរពិសោធន៍វេជ្ជសាស្ត្រ»ដែលមានការឧបត្ថម្ភពីចិន

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ព្រះសីហនុ៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុនៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០នេះ បានដឹកនាំមន្ត្រីជំនាញ អញ្ជើញចុះពិនិត្យការដ្ឋានសាងសង់អាគារមន្ទីរពិសោធន៍វេជ្ជសាស្ត្រ ដែលមានទីតាំងស្ថិតនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។

អ្នកនាំពាក្យរបស់រដ្ឋបាលខេត្តព្រះសីហនុ លោក ឃាន ភារម្យ បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា គម្រោងសាងសង់អាគារមន្ទីរពិសោធន៍វេជ្ជសាស្ត្រនេះ រដ្ឋបាលខេត្តព្រះសីហនុ ដឹកនាំការសាងសង់អាគារ ចំណែកផ្នែកម៉ាស៊ីន ឧបករណ៍ និងបរិក្ខារបំពាក់ផ្សេងៗសម្រាប់ពិនិត្យ វិភាគ គឺទទួលការឧបត្ថម្ភពីប្រទេសចិន។

អ្នកនាំពាក្យដដែលបានអះអាងថា ក្រោយការការសាងសង់អាគារមន្ទីរពិសោធន៍នេះរួចរាល់ជាស្ថាពរ នឹងជួយសម្រួលក្នុងការពិនិត្យ វិភាគជំងឺទូទៅ ពិសេសជំងឺឆ្លងដូចជាជំងឺកូវីដ-១៩ ជាដើម។ ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ នៅក្នុងខេត្តព្រះសីហនុ អាចទទួលបានសេវាពិនិត្យវិភាគជំងឺផ្សេងៗនៅទីនេះតែម្តងដោយមិនចាំបាច់ចំណាយពេលយកទៅវិភាគនៅរាជធានីភ្នំពេញដូចមុនទៀតឡើយ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង