Yearendyearend1140x150

ទូតចិននៅកម្ពុជារំលឹកឱ្យពលរដ្ឋចិនប្រយ័ត្នចាញ់បោកមេខ្យល់មកធ្វើការខុសច្បាប់នៅកម្ពុជា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ស្ថានទូតចិនបាននិយាយថាមានជនជាតិចិនជាច្រើនត្រូវបានមេខ្យស់បោកបញ្ឆោតឱ្យមកធ្វើការងារខុសច្បាប់នៅកម្ពុជា ដូចជាមកធ្វើការក្នុងក្រុមហ៊ុនល្បែងអនឡាញ ឬធ្វើការជាមួយក្រុមបោកប្រាស់តាមអ៊ិនធើណេត ហើយពួកគេក៏ត្រូវឃុំឃាំងសេរីភាពផងដែរ។

ភ្នំពេញ៖យោងតាមព័ត៌មានពីស្ថានទូតចិនប្រចាំនៅកម្ពុជាបានអោយដឹងថា កាលពីពេលថ្មីៗនេះមានពលរដ្ឋចិនមួយចំនួនចូលមកប្រទេសកម្ពុជាដោយខុសច្បាប់ ដើម្បីស្វែងរកការងារធ្វើ ហើយពួកគេមួយចំនួនត្រូវគេបោកបញ្ឆោតអោយទៅធ្វើការក្នុងក្រុមហ៊ុនល្បែងអនឡាញដែលជាអំពើរខុសច្បាប់។

ស្ថានទូតចិនប្រចាំកម្ពុជានៅថ្ងៃទី២១នេះ បានក្រើនរំលឹកដល់ពលរដ្ឋចិនដែលមានគោលបំណងមកធ្វើការនៅកម្ពុជា ចាំបាច់ត្រូវមករយៈបណ្តាញដែលស្របច្បាប់ ចូលមកប្រទេសកម្ពុជាដើម្បីធ្វើប្រកបការងារផ្សេងៗ។ស្ថានទូតចិនប្រចាំនៅកម្ពុជា បានលើកឡើងថា ថ្មីៗនេះមានរឿងហេតុជាច្រើនដែលពាក់ព័ន្ធនឹងពលរដ្ឋចិនដែលចូលមកប្រទេសកម្ពុជាដោយខុសច្បាប់ ដើម្បីរកការងារធ្វើ។

ស្ថានទូតចិន បានបន្តថា ក្នុងចំណោមហេតុការណ៍ទាំងនោះ មានជនជាតិចិនជាច្រើន បានឆ្លងដែនខុសច្បាប់ពីប្រទេសវៀតណាម និងប្រទេសដទៃទៀតចូលមកកម្ពុជា ដោយមានការបោកបញ្ឆោតពីមេខ្យល់និងភ្នាក់ងាររកការងារខុសច្បាប់ ហើយអ្នកទាំងនោះចុងក្រោយត្រូវបានមេខ្យល់បង្ខំឱ្យមកធ្វើការងារខុសច្បាប់ ដូចជាធ្វើការក្រុមហ៊ុនល្បែងអនឡាញ ឬធ្វើការជាមួយក្រុមបោកប្រាស់តាមអ៊ិនធើណេត ហើយពួកគេក៏ត្រូវឃុំឃាំងសេរីភាពផងដែរ។

ស្ថានទូតចិនបានក្រើនរំលឹកដល់ពលរដ្ឋចិនឱ្យមានការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ចំពោះហានិភ័យនៃការដាក់ពាក្យសុំការងារនៅក្រៅប្រទេស។ ស្ថានទូតចិនក្រើនរំលើកថា ពលរដ្ឋចិនគួរតែជ្រើសរើសភ្នាក់ងារស្របច្បាប់ ដែលត្រូវបានអនុញ្ញាតិដោយក្រសួងពាណិជ្ជកម្មប្រទេសចិន និងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីធ្វើការស្របច្បាប់នៅប្រទេសកម្ពុជា។

ជាមួយគ្នានោះស្ថានទូតចិនក៏បានអំពាវនាវដល់ជនជាតិចិនដែលមានបំណងទៅធ្វើការនៅប្រទេសកម្ពុជា ជាពិសេសយុវជន ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណេត ដែលកន្លងមកតែងតែមានការផ្សព្វផ្សាយបោកប្រាស់ ដោយប្រើពាក្យថាអោយប្រាក់ខែថ្លៃៗ សំរាប់បុគ្គលិក“អ្នកវាយអក្សរ”“អ្នកបច្ចេកទេស”“អ្នកផ្តល់សេវាអតិថិជន” ហើយចុងក្រោយពួកគេត្រូវបានចាប់បង្ខំឱ្យទៅធ្វើការងារខុសច្បាប់ទៅវិញ។ហើយមុនពេលដាក់ពាក្យសុំការងារនៅប្រទេសកម្ពុជា ត្រូវតែមានការយល់ដឹងអោយទូលំទូលាយ និងស៊ីជម្រៅអំពីអាជីវកម្មរបស់ក្រុមហ៊ុននោះ ហើយចៀសវាងចូលរួមក្នុងសកម្មភាពខុសច្បាប់ និងបង្កគ្រោះថ្នាក់ដល់ខ្លួនឯង។

ជាចុងក្រោយស្ថានទូតចិនប្រាប់ទៅពលរដ្ឋខ្លួនថា បើសិនជាឯកសារផ្ទាល់ខ្លួនត្រូវបានគេរឹបអូស រឺក៏ត្រូវបានឃុំខ្លួនដោយខុសច្បាប់ និងបញ្ហាផ្សេងៗ ជនជាតិចិនត្រូវប្តឹងប៉ូលីសមូលដ្ឋាននៅប្រទេសកម្ពុជា ហើយរាយការណ៍ទៅស្ថានទូតចិនជាបន្ទាន់៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង