Yearendyearend1140x150

ពលរដ្ឋ១ពាន់នាក់រងគ្រោះពីការរំលោភដីដាក់ញត្តិស្នើសុំឱ្យក្រសួងដែនដីធ្វើអន្តរាគមន៍

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ពលរដ្ឋរងគ្រោះពីការរំលោភដីធ្លីនៅតាមបណ្តាខេត្តនានា ប្រមាណ១០០០នាក់ នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០នេះបានជួបជុំគ្នានៅមុខក្រសួងដែនដី ដើម្បីដាក់ញត្តិស្នើសុំឱ្យក្រសួងធ្វើអន្តរាគមន៍លើជម្លោះដីធ្លីរបស់ពួកគាត់ដែលបានអូសបន្លាយរយៈពេលជាច្រើនឆ្នាំមក។

ប្រជាពលរដ្ឋរងគ្រោះពីការរំលោភដីធ្លីនៅតាមបណ្តាខេត្តនានា ប្រមាណ១០០០នាក់ មកពី៦សហគមន៍ បានជួបជុំគ្នានៅមុខក្រសួងដែនដី ដោយក្នុងនោះមានពលរដ្ឋខ្លះបានដាក់ញត្តិឈរនិងស្រែកតវ៉ា ដើម្បីឲ្យក្រសួងដែនដី មានការធ្វើអន្តរាគមន៍លើជម្លោះដីធ្លី ចំណែកពលរដ្ឋខ្លះទៀតកាន់ព្រះឆាយាល័ក្ខណ៍ព្រះមហាក្សត្រខ្មែរ និងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយមានសំណូមពរឲ្យថ្នាក់ដឹកនាំជួយដោះស្រាយនូវបញ្ហាដីធ្លីនេះ។

បើតាមពលរដ្ឋដែលដាក់ញត្តិឈរនិងស្រែកតវ៉ានៅមុខក្រសួងដែនដី បានអះអាងថា ប្រសិនបើខាងក្រសួងមិនព្រមធ្វើអន្តរាគមន៍ និងដោះស្រាយបញ្ហាលើជម្លោះដីធ្លីឲ្យចប់សព្វគ្រប់នៅក្នុងថ្ងៃនេះទេ ពួកគេនឹងមិនព្រមត្រឡប់ទៅវិញទេ ហើយពួកគេនឹងបិទផ្លូវនៅមុខក្រសួងដែនដីមិនឲ្យធ្វើចរាចរណ៍ថែមទៀត។

ម្យ៉ាងវិញទៀត ការជួបជុំរបស់ពលរដ្ឋរងគ្រោះពីការរំលោភដីធ្លីនៅតាមបណ្តាខេត្តនានា ប្រមាណ១០០០នាក់ ក៏ដើម្បីចូលរួមអបអរសាទរ ទិវាសនិ្តភាពពិភពលោក លើកទី៣៩ ក្រោមប្រធានបទ "គ្មានសិទ្ធិដីធ្លី គ្មានសន្តិភាព"៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង