Yearendyearend1140x150

សារ«អរគុណសន្តិភាព» កំពុងក្លាយជាពាក្យស្លោករបស់ប្រជាជនដែលស្រលាញ់សន្តិភាព

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/

ភ្នំពេញ៖«អរគុណសន្តិភាព» កំពុងក្លាយជាពាក្យស្លោកដ៏ពេញនិយមរបស់ប្រជាជនខ្មែរដែលស្រលាញ់សន្តិភាព។សារនេះត្រូវបានប្រជាពលរដ្ឋខ្មែរនាំគ្នាចែករំលែកតៗគ្នា ជាពិសេសនៅតាមបណ្តាញសង្គមហ្វេសប៊ុក និងបណ្តាញសង្គមផ្សេងៗទៀត។

នៅតាមរយៈបណ្ដាសង្គមហ្វេកប៊ុក ឃើញថា មានប្រជាជន មន្រ្តីតូចធំជាច្រើនបានបង្ហោះសារ “អរគុណសន្តិភាព” ដោយភ្ជាប់ជាមួយរូបសម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងរូបភាពអភិវឌ្ឍនានាដែលកើតចេញពីការដឹកនាំរបស់រាជរដ្ឋាភិបាលសព្វថ្ងៃ។សម្តេច ហ៊ុន សែន ត្រូវបានពលរដ្ឋប្រសិទ្ធនាមថា ជា «បិតាសន្តិភាព»។

សម្ដេចហ៊ុន សែន បានថ្លែងអំណរគុណ ចំពោជជនរួមជាតិប្រជាពលរដ្ឋគ្រប់លំដាប់ថ្នាក់ មន្រ្តីរាជ្យការទាំងអស់ ដែលបានគាំទ្រសារនយោបាយ«អរគុណសន្តិភាព»។

សម្ដេចលើកឡើងថា សារអរគុណសន្តិភាពនេះ មានតម្លៃមិនសាបសូន្យមិនថាកន្លងមក ឬថ្ងៃនេះ និងថ្ងៃក្រោយនោះទេ។ ពោលគឺមនុស្សទាំងអស់គ្នាត្រូវការសន្តិភាព គឺលើកលែងតែពួកភេរវករតែប៉ុណ្ណោះ ដែលចង់បំផ្លាញសន្តិភាព។

សូមជម្រាប់ជូនថា ក្រោមការដឹកនាំរបស់រដ្ឋាភិបាល កម្ពុជាបានក្លាយខ្លួនពីប្រទេសដែលមានតែបាតដៃទទេរ ជាប្រទេសមួយដែលមានសុខសន្តិភាព ឯករាជ្យភាពពេញបរិបូរណ៍ មានការអភិវឌ្ឍន៍ មានសេដ្ឋកិច្ចលូតលាស់រីកធំធាតុគួរឱ្យគត់សម្គាល់។

ប៉ុន្តែជាគួរឱ្យសោកស្តាយរលកព្យុះនៃវិបត្តិជំងឺឆ្លងកូវីដ១៩ បាននិងកំពុងបោកបក់មកលើសេដ្ចកិច្ច និងសង្គមនៅក្នុងបណ្តាលប្រទេសស្ទើរតែទាំងអស់ ក្នុងនោះក៏មានកម្ពុជាផងដែរ។សម្រាប់សម្តេច ហ៊ុន សែន ការរីករាលដាលនៃមេរោគកូវីដនេះ បានបង្កការគំរាមគំហែងយ៉ាងខ្លាំងក្លាដល់ការអភិវឌ្ឍដែលកម្ពុជាសម្រេចបានរយៈពេល៣០ឆ្នាំចុងក្រោយ ហើយតាមការប៉ាន់ប្រមាណសេដ្ឋកិច្ចកម្ពុជាអាចនឹងធ្លាក់ចុះក្នុងរង្វង់ -១.៩%នៅក្នុងឆ្នាំ២០២០៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: អរគុណសន្តិភាព
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង