Cct850x100 1

ភ្ញៀវទេសចរជាង១លាននាក់ដើរកម្សាន្តក្នុងរយៈពេល៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ភ្ញៀវទេសចរដែលបានធ្វើដំណើរកម្សាន្តនៅតាមគោលដៅទេសចរណ៍នានាទូទាំងប្រទេស ក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៦-១៨ ខែកញ្ញា ឆ្នាំ២០២០ អំឡុងពេលបុណ្យភ្ជុំបិណ្ឌនេះ មានចំនួនប្រមាណ ១.១១២.៤០៣ នាក់។

យោងតាមរបាយការណ៍បឋមរបស់មន្ទីរទេសចរណ៍រាជធានីខេត្ត បានឲ្យដឹងថា ក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៦-១៨ ខែកញ្ញា ឆ្នាំ២០២០ អំឡុងពេលបុណ្យភ្ជុំបិណ្ឌ ភ្ញៀវទេសចរដែលបានធ្វើដំណើរកម្សាន្តនៅតាមគោលដៅទេសចរណ៍នានាទូទាំងប្រទេស មានចំនួនប្រមាណ ១.១១២.៤០៣ នាក់។

របាយការណ៍បានបញ្ជាក់ថា ក្នុងចំណោមភ្ញៀវទេសចរជាង១លាននាក់ ដែលបានធ្វើដំណើរកម្សាន្តមានភ្ញៀវជាតិមានចំនួនប្រមាណ ១.១០៥.៦១១ នាក់ និងភ្ញៀវអន្តរជាតិមានចំនួនប្រមាណ ៦.៧៩២ នាក់។

មួយវិញទៀត ខេត្តដែលទទួលបានភ្ញៀវទេសចរច្រើនជាងគេនៅក្នុងរយៈពេល៣ថ្ងៃ អំឡុងពេលពិធីបុណ្យភ្ជុំបិណ្ឌគឺខេត្តបាត់ដំបង ដែលទទួលបានភ្ញៀវទេសចរសរុបរហូតដល់ជាង១៣ម៉ឺននាក់(១៣៤, ៤៤០ នាក់) ក្នុងនោះមានភ្ញៀវទេសចរជាតិចំនួន១៣៤, ២៨០ នាក់ និងភ្ញៀវអន្តរជាតិចំនួន១៦០ នាក់។

គួរបញ្ជាក់ថា នៅតាមតំបន់ទេសចរណ៍នីមួយៗ តែងតែគោរពតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល វិធានសុវត្ថិភាពទេសចរណ៍នពិសេសការរំលឹកដាស់តឿន ជាប្រចាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ត្រូវបានយកចិត្តទុកដាក់អនុវត្តន៍ នៅតាមគោលដៅទេសចរណ៍នានាបានកាន់តែល្អប្រសើរ ស្របតាមវិធានដែលបានដាក់ចេញ ក្នុងនោះការរៀបចំប្រដាប់វាស់កម្ដៅ អាល់កុលលាងដៃ ការណែនាំឲ្យពាក់ម៉ាស និងអនាម័យក្នុងបន្ទប់ទឹក ត្រូវបានអនុវត្តត្រឹមត្រូវភាគច្រើន ហើយការយល់ដឹង និងការចូលរួមអនុវត្តរបស់ភ្ញៀវទេសចរក៏មានភាពកាន់តែប្រសើរ៕

ពាក្យទាក់ទង: ភ្ញៀវទេសចរសរុប
Khcct banner

អត្ថបទទាក់ទង