Yearendyearend1140x150
Img 0571

ចិនតវ៉ាចំពោះគំនិតផ្តួចផ្តើមឱ្យលុបចោលការដាក់កំហិតចំពោះការនាំចេញស្បៀង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោកHanChangfuរដ្ឋមន្រ្តីក្រសួងកសិកម្មនិងជនបទចិន

ចិន៖ ក្រសួងកសិកម្មនិងជនបទចិន ថ្ងៃទី១៣ខែកញ្ញា បានចេញប្រកាសព័ត៌មានថា ពេលអញ្ជើញចូលរួមសន្និសីទរដ្ឋមន្រ្តីកសិកម្មនិងធារាសាស្រ្តនៃប្រទេសG20កាលពីថ្ងៃទី១២ខែកញ្ញា លោកHanChangfuរដ្ឋមន្រ្តីក្រសួងកសិកម្មនិងជនបទចិនបានផ្តួចផ្តើមឱ្យលុបចោលការដាក់កំហិតចំពោះការនាំចេញស្បៀងនិងកសិផលសំខាន់ៗ។

លោកHanChangfuបានលើកឡើងគំនិតផ្តួចផ្តើម៣ចំណុច គឺទី១រួមគ្នាលើកកម្ពស់សមត្ថភាពបង្កបង្កើនផលស្បៀងនៅទូទាំងពិភពលោក ទី២ រួមគ្នាបង្កើនកិច្ចសហប្រតិបត្តិការវិនិយោគនិងពាណិជ្ជកម្មខាងកសិកម្មលើពិភពលោកទាំងមូល ទី៣រួមគ្នាជំរុញការកាត់បន្ថយការខ្ជះខ្ជាយស្បៀងអាហារ ។

ពេលថ្លែងដល់ស្ថានការណ៍សន្តិសុខស្បៀងនៃប្រទេសចិន លោកHanChangfuបានលើកឡើងថា រដ្ឋាភិបាលចិនយកចិត្តទុកដាក់ខ្ពស់ដល់ការបង្កបង្កើនផលស្បៀង តាំងពីចូលឆ្នាំនេះមក ប្រទេសចិនបានចាត់វិធានការពិសេសជាច្រើន ដើម្បីទប់ទល់នឹងផលប៉ះពាល់ពីជំងឺកូវីដ១៩និងគ្រោះមហន្តរាយធម្មជាតិធំៗ បរិមាណស្បៀងរដូវក្តៅបានបំបែកកំណត់ត្រាខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ ឯស្បៀងរដូវរំហើយក៏មាននិន្នការដ៏ល្អប្រសើរជាទូទៅដែរ ពោលគឺរំពឹងថានឹងអាចប្រមូលបានផលច្រើនពេញមួយឆ្នាំ ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង