Yearendyearend1140x150

របរប្រពៃណីត្បាញគ្រុះ និង សៀន កំពុងបាត់បង់ទីផ្សារដោយសារកូវីដ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
លោកតា ជឹម អ្នកត្បាយ គ្រុះ និង សៀន 

ភ្នំពេញ៖ ប្រពៃណីត្បាញ គ្រុះ និង សៀន នៅភូមិកូនក្អែក ជួបញ្ហាប្រឈម ដោយបាត់បង់ទីផ្សារ ដោយសារតែបញ្ហាកូវីដ១៩។ នេះបើតាមមជ្ឈមណ្ឌលស្រាវជ្រាវវប្បធម៌ វិទ្យាសាស្ត្រ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០។

បើតាមមជ្ឈមណ្ឌលស្រាវជ្រាវវប្បធម៌ វិទ្យាសាស្ត្រ បានឱ្យដឹងថា គ្រុះ និង សៀន គឺជាឧបករណ៍ត្បាញពីបន្ទោះឫស្សី លាបជ័រទឹកលាយជាមួយជ័រចុង ហើយអាចប្រើប្រាស់សម្រាប់ដងទឹក, ដាក់ទឹក ឬដាក់វត្ថុផ្សេងៗទៀត។

ទន្ទឹមនឹងនេះដែរ  របរជាប្រពៃណីរបស់អ្នកស្រុកមួយនេះ កំពុងតែបាត់បង់ស្ទើរគ្រប់ទីកន្លែងដោយសារការប្តូរមកប្រើប្រាស់សម្ភារៈបែបទំនើបវិញ។

យ៉ាងណាមិញ ប្រជាជននៅភូមិកូនក្អែក ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នៅសល់តែពីរគ្រួសារប៉ុណ្ណោះ ដែលនៅបន្តត្បាញគ្រុះ និង សៀន។ 

ពួកគាត់បានមានប្រសាសន៍ថា មូលហេតុដែលពួកគាត់ពីរគ្រួសារនេះនៅបន្តធ្វើ ដោយសារតែមានជនជាតិជប៉ុនជួយបញ្ជាទិញ និងមកយកដល់ផ្ទះតែម្តង ប៉ុន្តែចាប់តាំងពីផ្ទុះជំងឺ Covid19 មក ក៏លែងឃើញមកទិញទៀត។

លោកតា ជឹម ដែលជាអ្នកបន្តត្បាញរបរប្រពៃណី បានឱ្យដឹងថា គ្រុះនិងសៀនជាច្រើនដែលគាត់បានធ្វើរួចជាច្រើន តែគ្មានអ្នកទិញ ហើយសព្វថ្ងៃនេះ ការត្បាញថ្មីក៏ត្រូវផ្អាកសិនផងដែរ៕ 


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: របរប្រពៃណី
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង