Yearendyearend1140x150

ក្រសួងការងារចេញសេចក្តីសម្រេចស្តីពីប្រាក់ខែគោលកម្មករ១៩២ដុល្លារ សម្រាប់ឆ្នាំ២០២១

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញសេចក្តីសម្រេចជាផ្លូវការស្តីពីការកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង ដោយកម្មករពេញសិទ្ធិនឹងទទួលបានប្រាក់ឈ្នួលគោលចំនួន១៩២ ដុល្លារអាមេរិចក្នុងមួយខែសម្រាប់ឆ្នាំ២០២១។

សេចក្តីសម្រេចរបស់ក្រសួងការងារបានចែងថាប្រការ១ ប្រាក់ឈ្នួលគោលកម្មករពេញសិទ្ធិចំនួន១៩០ ដុល្លារអាមេរិចត្រូវបានបន្ថែមទឹកប្រាក់ចំនួន២ ដុល្លារអាមេរិក ដែលបានស្នើឡើងដោយក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា សម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌកាត់ដេរនិងផលិតស្បែកជើង ក្នុងមួយខែសម្រាប់ឆ្នាំ២០២១។

ប្រការ២ ចំណុច១កំណត់កាត់ឈ្មោះអប្បបរមាសម្រាប់កម្មករនិយោជិតសាកល្បងចំនួន១៨៧ ដុល្លារអាមេរិកក្នុងមួយខែ។ ចាប់ពីរយៈពេលសាកល្បងក្លាយជាកម្មករនិយោជិតពេញសិទ្ធិបានទទួលប្រាក់ឈ្នួលអប្បបរមាចំនួន១៩២ ដុល្លារអាមេរិកក្នុងមួយខែ។

មួយវិញទៀត ចំពោះកម្មករនិយោជិតដែលទទួលបានប្រាក់ចំណូលគិតតាមបរិមាណផលិតផល (ដេរស៊ីបង់) ត្រូវទទួលបានប្រាក់ឈ្នួលតាមទិន្នផលចាក់ស្ដែងដែលធ្វើបាន។ បើទិន្នផលការងារទទួលបាននោះលើសពីចំនួនប្រាក់ឈ្នួលដែលមានចែងក្នុងចំណុចទី១ នៃប្រការ២ ត្រូវទទួលបានតាមចំនួនលើសនោះ។

សូមបញ្ជាក់ថា ប្រាក់ឈ្នួលអប្បបរមាថ្មីនេះត្រូវអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២១ តទៅ។ ចំណែកប្រាក់អត្ថប្រយោជន៍ផ្សេងទៀតដែលកម្មករនិយោជិតធ្លាប់ទទួលបានកន្លងមកទៅរក្សាទុកដដែល៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង