Yearendyearend1140x150

លោកDuterte៖សន្តិភាពនៅសមុទ្រចិនខាងត្បូងសមស្របនឹងប្រយោជន៍រួមនៃប្រទេសក្នុងតំបន់

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ហ្វីលីពីន៖ លោក Duterte ប្រធានាធិបតីហ្វីលីពីន នៅថ្ងៃទី ១១ កញ្ញា បានជួបពិភាក្សាការងារជាមួយលោក WeiFenghe សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីការពារជាតិចិននៅក្រុងម៉ានីល ប្រទេសហ្វីលីពីន ។

ក្នុងជំនួបនោះលោក Duterte បានថ្លែងអំណរគុណដោយស្មោះអស់ពីដួងចិត្តចំពោះរដ្ឋាភិបាលនិងកងទ័ពចិនដែលបានផ្តល់ជំនួយយ៉ាងច្រើនសន្ធឹកដល់ហ្វីលីពីន បន្ទាប់ពីការផ្ទុះរីករាលដាលជំងឺកូវីដ ១៩ មក ។ លោក Duterte បានបញ្ជាក់ថា សន្តិភាពនិងស្ថិរភាពនៅសមុទ្រចិនខាងត្បូងសមស្របនឹងផលប្រយោជន៍រួមនៃប្រទេសនានាក្នុងតំបន់ ។ លោករំពឹងទុកថា ភាគីនានាអាចដោះស្រាយការខ្វែងគំនិតតាមរយៈកិច្ចពិភាក្សាប្រកបដោយមេត្រីភាពលើមូលដ្ឋាននៃការគោរពច្បាប់អន្តរជាតិ ក្នុងន័យសម្រេចបាននូវសន្តិភាពនិងស្ថេភាពយូរអង្វែងនៅសមុទ្រចិនខាងត្បូង ។

ជាការឆ្លើយតប លោក Wei Fenghe បានថ្លែងថា កងទ័ពចិនរីករាយបង្កើនកិច្ចសហប្រតិបត្តិការជាក់ស្តែងយ៉ាងជិតស្និទ្ធជាមួយកងទ័ពហ្វីលីពីន ។ ការគាំពារស្ថិរភាពនៅសមុទ្រចិនខាងត្បូងជាកាតព្វកិច្ចរួមរបស់ប្រទេសទាំងពីរ ដូចនេះ ភាគីទាំងពីរគួតែប្រកាន់ខ្ជាប់នូវការដោះស្រាយបញ្ហាក្នុងតំបន់តាមរយៈកិច្ចពិភាក្សារវាងប្រទេសពាក់ព័ន្ធក្នុងតំបន់ បង្កើនកិច្ចសម្របសម្រួល គ្រប់គ្រងការខ្វែងគំនិតយ៉ាងសមរម្យ ក្នុងន័យរួមគ្នាគាំពារសន្តិភាពនិងស្ថិរភាពនៅសមុទ្រចិនខាងត្បូង ។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង