Cct850x100 1
1800px x h300px kh

ធនាគារកាណាឌីយ៉ាសាខាអ្នកលឿងបើកសម្ពោធទីតាំងថ្មី កាន់តែធំ និងទំនើបជាងមុន

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ព្រៃវែង៖ធនាគារកាណាឌីយ៉ា សាខាអ្នកលឿងទីតាំងថ្មី នឹងបើកដំណើរការជាផ្លូវការចាប់ពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ ខាងមុខនេះតទៅ។

ទីតាំងថ្មីនេះមានអាសយដ្ឋានស្ថិតនៅ ផ្ទះលេខ៥៩១E ផ្លូវជាតិលេខ១ ភូមិស្ទឹងស្លូត ឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង មានផ្តល់ជូនអតិថិជននូវផលិតផល និងសេវាកម្មហិរញ្ញវត្ថុដ៏សម្បូរបែបរួមមាន៖ ប្រាក់បញ្ញើ (ជាប្រាក់ដុល្លារអាមេរិក,ប្រាក់រៀល និងប្រាក់យន់ចិន) ឥណទាន (ឥណទានផ្ទះ, ឥណទានយានយន្ត, ឥណទានផ្ទាល់ខ្លួន) ឥណទានពាណិជ្ជកម្មខ្នាតធំ ឥណទានសម្រាប់សហគ្រាសខ្នាតតូច-មធ្យម ហិរញ្ញវត្ថុពាណិជ្ជកម្មអន្តរជាតិ/ លិខិតធានា សេវាផ្ទេរប្រាក់ សេវាបើកប្រាក់បៀវត្ស សេវាប្តូរប្រាក់ សេវាបង់ពន្ធ ប័ណ្ណឥណទាន សេវាកម្មធនាគារចល័តតាមទូរស័ព្ទដៃ ម៉ាស៊ីនដកប្រាក់ដំណើរការ២៤ម៉ោង/១សប្តាហ៍ និង សេវាកម្មផ្សេងៗជាច្រើនទៀត។

ថ្លែងក្នុងឱកាសបើកប្រតិបត្តិការសាខាអ្នកលឿងទីតាំងថ្មី នៅថ្ងៃសុក្រនេះ អ្នកស្រី សុង ខេងឡាយ ជាអគ្គនាយិការង និងជានាយិកាប្រតិបត្តិការ នៃធនាគារ កាណាឌីយ៉ា បានមានប្រសាសន៍ថា “ថ្ងៃនេះយើងសម្រេចបាននូវសម្ធិផលថ្មីមួយទៀត គឺការបើកជាផ្លូវការនូវសាខាអ្នកលឿងទីតាំងថ្មី ដែលស្ថិតនៅកណ្តាលទីប្រជុំជន ឃុំអ្នកលឿង។ សូមរំឭកថា សាខាអ្នកលឿងគឺជាសាខាទី១៦ នៃធនាគារកាណាឌីយ៉ា ក.អ ដែលបានបើកប្រតិបត្តិការទទួលអតិថិជនតាំងពីឆ្នាំ២០០៧ មកម៉្លេះ។ រហូតមកដល់ពេលនេះ ធនាគារកាណាឌីយ៉ា ក.អ មានសាខាសរុបចំនួន ៦៣សាខាហើយ។

អ្នកស្រីបានឲ្យដឹងទៀតថា នាពេលថ្មីៗកន្លងទៅនេះទស្សនាវដ្តីពាណិជ្ជកម្មអន្តរជាតិ បានផ្តល់ពានរង្វាន់ដល់ធនាគារជា “ធនាគារឆ្នើមជួយគាំទ្រដល់អាជីវកម្មខ្នាតតូច និង មធ្យមប្រចាំឆ្នាំ 2020 (Best SME Bank in Cambodia)” និង បានទទួលពានរង្វាន់ជា “Best Retail Bank” ប្រចាំព្រះរាជាណាចក្រកម្ពុជាឆ្នាំ2020 ដោយស្ថាប័ន The Asian Banker ទៀតផង។ ក្នុងនោះអ្នកស្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការជួយគាំទ្រ ពីសំណាក់អតិថិជន អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និង ការខិតខំរបស់បុគ្គលិកគ្រប់រូបដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការធ្វើអោយ ធនាគារ កាណាឌីយ៉ា ទទួលបានជោគជ័យដូចសព្វថ្ងៃនេះ។

ធនាគារកាណាឌីយ៉ា ក.អ សូមស្វាគមន៍ក្រុមហ៊ុន និង អតិថិជនមកពីគ្រប់មជ្ឈដ្ឋាន ចំពោះការអញ្ជើញមកកាន់សាខាអ្នកលឿងថ្មីនេះ ដើម្បីធ្វើប្រតិបត្តិការហិរញ្ញវត្ថុគ្រប់ប្រភេទ និង ដើម្បីសួរនាំព៌តមានបន្ថែម ផ្សេងៗសូមទំនាក់ទំនង មកកាន់លេខ៖ 088 51 777 52/088 51 777 62។

គូសបញ្ជាក់ថា គិតត្រឹមបំណាច់ឆ្នាំ2019 ធនាគារកាណាឌីយ៉ា ក.អ គឺជាធនាគារដ៏ធំជាងគេ គិតលើតារាងតុល្យការ (ទ្រព្យសកម្ម, ទំហំកម្ចី និងប្រាក់បញ្ញើ) នៅប្រទេសកម្ពុជា និងបានបើកដំណើរការ អស់រយៈពេល២៩ឆ្នាំមកហើយ៕


Khcct banner

អត្ថបទទាក់ទង