Yearendyearend1140x150

ក្រុមហ៊ុននានាក្នុងប្រទេសចិន ផ្តើមដំណើរឡើងវិញក្នុងវឌ្ឍនភាពល្អប្រសើ​រ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
Cong Liang សមាជិក និងលេខាបក្សនៃគណៈកម្មាធិការអភិវឌ្ឍន៍ និងកំណែទម្រង់ជាតិចិន។

ចិន៖បច្ចុប្បន្ននេះ ក្រុមហ៊ុននានាក្នុងប្រទេសចិន បានចាប់ផ្តើមដំណើរការឡើងវិញនិងទទួលបានវឌ្ឍនភាពយ៉ាងល្អប្រសើរដោយល្បឿននៃដំណើរការផលិតកម្មឡើងវិញរបស់សហគ្រាសធំៗ មានលឿនជាងសហគ្រាសធុនតូច និង មធ្យម។នេះបើតាមការលើកឡើងរបស់លោកCong Liang សមាជិក និងលេខាបក្សនៃគណៈកម្មាធិការអភិវឌ្ឍន៍ និងកំណែទម្រង់ជាតិចិនសន្និសីទសារព័ត៌មាននៅថ្ងៃទី២៤ កុម្ភៈនេះ។

ក្នុងសន្និសីទសារព័ត៌មាន លោកCong Liang បានមានប្រសាសន៍ថា ដំណើរការការងារឡើងវិញរបស់ក្រុមហ៊ុននាពេលបច្ចុប្បន្នទទួលបានវឌ្ឍនភាពយ៉ាងល្អប្រសើរ។ល្បឿននៃដំណើរការផលិតកម្មឡើងវិញរបស់សហគ្រាសធំៗលឿនជាងសហគ្រាសធុនតូច និងមធ្យម។ឧស្សាហកម្មផ្នែកខាងលើ និងក្រុមហ៊ុនដែលពឹងផ្អែកលើបច្ចេកវិទ្យាមូលធនមានល្បឿនលឿនជាងក្រុមហ៊ុនផ្នែកខាងក្រោម និងក្រុមហ៊ុនដែលប្រមូលផ្តុំលើកម្លាំងពលកម្ម។

បើតាមលោក Cong Liang អត្រាដំណើរការការងារឡើងវិញនៃសហគ្រាសឧស្សាហកម្មដែលមានទ្រង់ទ្រាយធំបានកើនឡើងជាលំដាប់។ក្នុងចំណោមនោះ នៅខេត្ត Zhe Jiang មានច្រើនជាង៩០% ហើយខេត្តJiang Su, Shan Dong, Fu Jian, Liao Ning, Guang Dong, Jiang Xiមានចំនួនលើស៧០%។ បើក្រឡេកមើលលើវិស័យសំខាន់ៗ អត្រាដំណើរការការងារឡើងវិញនៃសហគ្រាសដែកថែបគឺមានចំនួន៦៧,៤% ហើយអត្រានៃសហគ្រាសលោហៈមិនមានជាតិដែកគឺមាន៨៦,៣%។

ក្រុមហ៊ុនក្នុងវិស័យសំខាន់ៗទាក់ទងនឹងសេដ្ឋកិច្ចជាតិ និងជីវភាពរស់នៅរបស់ប្រជាជនកំពុង ពន្លឿនការងារ និងផលិតកម្មរបស់ខ្លួនឡើងវិញ ហើយក្រុមហ៊ុនពាក់ព័ន្ធផ្សេងទៀតកំពុងធ្វើការថែមម៉ោង និងពង្រឹងសមត្ថភាពផលិតកម្ម។

សមត្ថភាពផលិតកម្មរបស់ក្រុមហ៊ុនផលិតម៉ាសបានកើនដល់១១០.៣% អត្រានៃការស្តារសមត្ថភាពផលិតកម្មកែច្នៃស្បៀងអាហារជាតិមានកើនលើស៧០% អត្រាស្តារសមត្ថភាពផលិតកម្មរ៉ែធ្យូងថ្មបានកើនដល់៧៦% ហើយចំនួននៃប្រើប្រាស់ផ្លូវដែកបានត្រលប់មកប្រហែល៩៥%នៃកម្រិតធម្មតាមុនពេលពិធីបុណ្យ។

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង