Yearendyearend1140x150

ច្រកព្រំដែន«ព្រៃវល្លិ៍»នឹងបើកឱកាសសម្រាប់អ្នកវិនិយោគ និង ការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែន

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន

ស្វាយរៀង៖ ប្រទេសកម្ពុជា-វៀតណាម នឹងរៀបចំការបើកច្រកព្រំដែនត្រង់ចំណុចព្រៃវល្លិ៍ ស្វាយរៀងដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍។

ឯកឧត្ដម ស៊ុន ចាន់ថុល បានដឹកនាំក្រុមការងារចំពោះកិច្ចចុះត្រួតពិនិត្យវឌ្ឍនភាពការរៀបចំច្រកទ្វារព្រំដែនអន្តរជាតិ ព្រៃវល្លិ៍ និង ពិនិត្យពិភាក្សាអំពីបញ្ហាប្រឈមនិងដំណោះស្រាយជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ នៅច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-វៀតណាម។

បេសកកម្មនេះធ្វើឡើងក្នុងគោលបំណងពិនិត្យវឌ្ឍនភាពការរៀបចំច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ និងពិនិត្យពិភាក្សាលើបញ្ហាប្រឈម និងដំណោះស្រាយទាក់ទងនឹងការកកស្ទះចរាចរណ៍ដោយសារការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែននៅច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-វៀតណាម ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ និងស្វែងរិះរកនីតិវិធីអនុញ្ញាតឱ្យរថយន្តដឹកទំនិញធ្វើចរាចរណ៍តាមច្រកទ្វារព្រៃវល្លិ៍ជាបណ្ដោះអាសន្ន ដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍នៅច្រកទ្វារព្រំដែនបាវិត-ម៉ុកបៃ ជាមួយភាគីវៀតណាម។

បើតាមឯកឧត្ដមទេសរដ្ឋមន្ត្រី ការចុះពិនិត្យវឌ្ឍនភាពការរៀបចំច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ នេះគឺដើម្បីរិះរកនីតិវិធីបើកច្រកព្រៃវល្លិ៍ជាបណ្តោះអាសន្ន ដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញឆ្លងកាត់ច្រកព្រំដែន កម្ពុជា-វៀតណាម និងកាត់បន្ថយការកកស្ទះចរាចរណ៍នៅច្រកទ្វារព្រំដែនបាវិត-ម៉ុកបៃ ដែលបច្ចុប្បន្នកំពុងធ្វើឱ្យរាំងស្ទះខ្សែសង្វាក់ដឹកជញ្ជូនទំនិញ ខាតបង់ពេលវេលា និងថវិការបស់ប្រតិបត្តិករ។

ឯកឧត្តមបមានក្តីរំពឹងថា ការបើកច្រកព្រំដែនត្រង់ចំណុចព្រៃវល្លិ៍នេះ នឹងបើកឱកាសយ៉ាងទូលំទូលាយដល់កិច្ចសហប្រតិបត្តិការអន្តរជាតិរវាងប្រទេសទាំងពីរ បង្កើនការវិនិយោគ ការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែន បង្កើតការងារធ្វើជូនប្រជាពលរដ្ឋ និងការទាក់ទាញភ្ញៀវទេសចរណ៍ ដែលកត្តាទាំងនេះជាកម្លាំងចលករយ៉ាងសំខាន់ មិនអាចខ្វះបានក្នុងការលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចសង្គមរបស់ប្រជាជាតិទាំងពីរផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង