Yearendyearend1140x150

គិតត្រឹមថ្ងៃទី១១​កញ្ញានេះគ្រូពេទ្យកម្ពុជាព្យាបាលអ្នកជំងឺកូវីដ-១៩ឱ្យជាសះស្បើយបាន១០០%

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល

ភ្នំពេញ៖ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១១ កញ្ញានេះ បានប្រកាសថា អ្នកជំងឺចុងក្រោយម្នាក់ ត្រូវបានព្យាបាលឱ្យជាសះស្បើយហើយ។អ្នកជំងឺកូវីដ១៩ ចុងក្រោយគេនេះ ជាបុរសជនជាតិឥណ្ឌូណេស៊ីអាយុ ១៨ឆ្នាំ ស្នាក់នៅភូមិ២ មិត្តភាព ខេត្តព្រះសីហនុ។ 

បុរសរូបនេះ ជាអ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌូណេស៊ី បន្តជើងហោះហើរនៅប្រទេសម៉ាឡេស៊ី បានមកដល់កម្ពុជានៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុស កូវីដ-១៩ ចំនួន ០២ដង និងត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

គួរបញ្ជាក់ថា អ្នកព្យាបាលជាសះស្បេីយ​ ១០០%​ ជាលេីកទីពីរ​ បន្ទាប់ពីបានប្រកាសអ្នកជាសះស្បេីយ​ ១០០%​ លេីកទី១​ នៅថ្ងៃទី១៥​ ខែឧសភា​ ឆ្នាំ២០២០​ និងអនុញ្ញាតឲ្យស្ត្រីនៅខេត្តបន្ទាយមានជ័យជាសះស្បេីយនេះ​ ចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត​ នៅថ្ងៃទី១៦​ ខែឧសភា​ ឆ្នាំ២០២០។

បើតាមក្រសួងបានសង្គត់ធ្ងន់ថា បច្ចុប្បន្នកម្ពុជាមិនមានអ្នកជំងឺកូវីដ-១៩​ នៅសេសសល់​សម្រាកព្យាបាលក្នុងមន្ទីរពេទ្យរដ្ឋឡេីយមិនមានករណីស្លាប់ដោយសារជំងឺកូវីដ-១៩ និងមិនទាន់មានការចម្លងវីរុសកូវីដ-១៩​ ចូលក្នុងសហគមន៌​ នៅឡេីយទេ។

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង