Cct850x100 1
1800px x h300px kh

មកដឹងពីលក្ខខណ្ឌចំនួន៣ចំនុចដើម្បី«រួចពន្ធទិញអចលនទ្រព្យតម្លៃក្រោម៧ម៉ឺនដុល្លារ»

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ សេចក្តីណែនាំស្តីពីការអនុវត្តវិធានការរបស់រាជរដ្ឋាភិបាល លេខ០០២របស់ក្រសួងសេដ្ឋកិច្ឋ និងហិរញ្ញវត្ថុចាប់ពីថ្ងៃទី២៥ ខែកម្ភៈ ឆ្នាំ២០២០ មានការលើកលែងពន្ធប្រថាប់ត្រានូវការផ្ទេរកម្មសិទ្ធិចំពោះលំនៅដ្ឋានគ្រប់ប្រភេទដែលមានតម្លៃត្រឹម៧ម៉ឺនដុល្លារចុះក្រោម ប៉ុន្តែត្រូវតែអនុវត្តស្របតាមលក្ខខណ្ឌចំនួន៣ចំនុចសំខាន់ៗ។

លក្ខខណ្ឌទី១ លំនៅដ្ឋាន ឬខុនដូរ ត្រូវតែមានតម្លៃត្រឹមតែ៧ម៉ឺនដុល្លារចុះក្រោម ហើយត្រូវធ្វើកិច្ចសន្យាទិញលក់ជាក់ស្តែង ហើយកិច្ចសន្យានោះត្រូវធ្វើឡើងនៅអំឡុងពេលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១។

លក្ខខណ្ឌទី២ ការកាត់ឈ្មោះផ្ទេរកម្មសិទ្ធិគឺត្រូវធ្វើនៅក្នុងអំឡុងពេលនេះ មានន័យថាការធ្វើកិច្ចសន្យាមុននិងមិនបានកាត់ឈ្មោះផ្ទេរកម្មសិទ្ធិក៏ខុសនឹងលក្ខខណ្ឌដែលក្រសួងសេដ្ឋកិច្ឋ និងហិរញ្ញវត្ថុបានចេញសេចក្តីណែនាំ។

លក្ខខណ្ឌទី៣ គឺត្រូវតែទិញលំនៅដ្ឋាននោះពីអ្នកអភិវឌ្ឍន៍លំនៅដ្ឋានដែលមានអាជ្ញាប័ណ្ណពីក្រសួងសេដ្ឋកិច្ឋ និងហិរញ្ញវត្ថុ ឬអាជ្ញាប័ណ្ណពីមន្ទីរហិរញ្ញវត្ថុខេត្តនិងមានចុះបញ្ជីពីពន្ធដារ ទើបអាចទទួលបានការលើកលែងពន្ធ។

សូមបញ្ជាក់ថា ចំពោះការទិញលំនៅដ្ឋាន ឬខុនដូរ ក្រៅពីអ្នកអភិវឌ្ឍន៍លំនៅដ្ឋាន ទោះជាមានតម្លៃ៧ម៉ឺនដុល្លារចុះក៏មិនអាចទទួលបាននូវការលើកលែងពន្ធបានដែរ៕

ពាក្យទាក់ទង: ពន្ធ អចលនទ្រព្យ
Khcct banner

អត្ថបទទាក់ទង