Yearendyearend1140x150

ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាឆ្លើយតបនឹងការបារម្ភរបស់អ្នករាយការណ៍សិទ្ធិមនុស្សUN

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
លោកស្រីសាស្ត្រាចារ្យ រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។

ភ្នំពេញ៖ បន្ទាប់ពីអ្នករាយការណ៍សិទ្ធិមនុស្សUNប្រចាំនៅកម្ពុជា បានសម្តែងក្តីបារម្ភក្រោយសកម្មជនបរិស្ថានជាបន្តបន្ទាប់ត្រូវចាប់ខ្លួន ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មានឆ្លើយតប ដោយជំរុញឲ្យអ្នករាយការណ៍ពិសេសគោរពឲ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌ និងសៀវភៅណែនាំស្ដីពីប្រតិបត្តិការរបស់អ្នកកាន់អំណាចនៃនីតិវិធីពិសេស។

ស្ថានបេសកកម្មអចិន្រ្តៃយ៍នៃកម្ពុជានៅទីក្រុងហ្សឺណេវត្រូវបានរំខានដោយទស្សនៈផ្ទាល់ខ្លួន នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០ របស់លោកស្រីសាស្ត្រាចារ្យ រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាពាក់ព័ន្ធនឹងការអនុវត្តច្បាប់នៅប្រទេសកម្ពុជា ដែលសំដៅការពារពលរដ្ឋគោរពច្បាប់និងធានាសន្តិភាពសំណាញ់ច្បាប់សង្គម និងសុខភាពសាធារណៈសម្រាប់បុគ្គលគ្រប់រូប។

ប្រទេសកម្ពុជាគោរពនិងផ្ដល់តម្លៃចំពោះសេរីភាពបញ្ចេញមតិ បង្កើតសមាគម និងប្រមូលផ្ដុំដោយសន្តិវិធីដែលស្របតាមច្បាប់ហើយយល់ដឹងច្បាស់ថាពហុយោបល់រួមទាំងទស្សនៈរិះគន់ គឺមានសារៈសំខាន់ជប៉ុនដំណើរការនៃការអភិវឌ្ឍប្រទេស។ ប៉ុន្តែមាត្រា៣១ នៃរដ្ឋធម្មនុញ្ញរបស់កម្ពុជាបានគូសបញ្ជាក់ថាការប្រើប្រាស់សិទ្ធិនិងសេរីភាពផ្ទាល់ខ្លួនរបស់បុគ្គលណាម្នាក់មិនត្រូវឱ្យប៉ះពាល់ដល់សិទ្ធិ និងសេរីភាពរបស់អ្នកដទៃឡើយ។ ការអនុវត្តសិទ្ធិនិងសេរីភាពគឺត្រូវតែអនុលោមទៅតាមច្បាប់។

ជាការកត់សម្គាល់អ្នករាយការណ៍ពិសេសពុំធ្លាប់បានសង្កត់ធ្ងន់ឲ្យបានគ្រប់គ្រាន់ទាល់តែសោះថា ការអនុវត្តសេរីភាពបញ្ចេញមតិបង្កើតសមាគម និងប្រមូលផ្តុំដោយសន្តិវិធីត្រូវភ្ជាប់មកជាមួយនូវករណីយកិច្ច ការទទួលខុសត្រូវពិសេស នឹងដែនកំណត់ចែងដោយច្បាប់។

ការខកខានមិនបានបញ្ជាក់ឲ្យបានច្បាស់ដោយចេតនាមិនត្រឹមតែបង្កឲ្យសាធារណជនមានការភាន់ច្រឡំប៉ុណ្ណោះទេ គឺថែមទាំងផ្ដល់កម្លាំងចិត្តឱ្យក្រុមខ្លះដែលបានត្រៀមខ្លួនជាស្រេចក្នុងការគេញចំណេញពីស្ថានភាពបែបនេះសម្រាប់របៀបវារៈលាក់កំបាំងរបស់គេ។

សូមរំឭកថា អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា លោកស្រី រ៉ូណា ស្មីត បានសម្តែងក្តីបារម្ភពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា ហើយស្នើឱ្យអាជ្ញាធរកម្ពុជាធានាថាសិទ្ធិ ត្រូវបានគោរព និងការពារ ហើយបង្កើតបរិយាកាសមួយដែលបុគ្គលម្នាក់ៗអាចអនុវត្តសិទ្ធិទាំងនេះ។

ក្តីបារម្ភរបស់លោក ស្រី រ៉ូណា ស្មីត ធ្វើឡើងបន្ទាប់ពី យុវជនការពារបរិស្ថាន និងយុវជនតវ៉ាទាមទារឱ្យដោះលែងលោករ៉ុង ឈុន ប្រមាណជាង១០នាក់ហើយត្រូវបានអាជ្ញាធរកម្ពុជាចាប់ឃុំខ្លួននៅក្នុងពន្ធនាគារ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង