Cct850x100 1
1800px x h300px kh

អ្នករាយការណ៍សិទ្ធិមនុស្សUNសម្តែងក្តីបារម្ភ ក្រោយសកម្មជនបរិស្ថានជាបន្តបន្ទាប់ត្រូវចាប់ខ្លួន

សង្គម
/
អ្នកយកព័ត៌មាន:
សុីសុីថាមស៍
/


ភ្នំពេញ៖អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា លោកស្រី រ៉ូណា ស្មីត បានសម្តែងក្តីបារម្ភពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា ហើយស្នើឱ្យអាជ្ញាធរកម្ពុជាធានាថាសិទ្ធិ ត្រូវបានគោរព និងការពារ ហើយបង្កើតបរិយាកាសមួយដែលបុគ្គលម្នាក់ៗអាចអនុវត្តសិទ្ធិទាំងនេះ។

ក្តីបារម្ភរបស់លោក ស្រី រ៉ូណា ស្មីត ធ្វើឡើងបន្ទាប់ពី យុវជនការពារបរិស្ថាន និងយុវជនតវ៉ាទាមទារឱ្យដោះលែងលោករ៉ុង ឈុន ប្រមាណជាង១០នាក់ហើយត្រូវបានអាជ្ញាធរកម្ពុជាចាប់ឃុំខ្លួននៅក្នុងពន្ធនាគារ។

លោកស្រី រ៉ូណា ស្មីត បានគូសបញ្ជាក់ថា លោកមានកង្វល់ចំពោះចាប់ខ្លួនសកម្មជនបរិស្ថានចំនួនបីរូប ដែលឥឡូវនេះត្រូវបានចោទប្រកាន់ពីបទ “ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ និងបង្កើតភាពវឹកវរនៅក្នុងសង្គម” តាមមាត្រា ៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌ។ បុគ្គលមួយចំនួនទៀត រាប់ទាំង ព្រះសង្ឃមួយអង្គ ត្រូវបានចាប់ខ្លួន និងឃុំខ្លួនចាប់តាំងពីថ្ងៃសុក្រសប្តាហ៍មុន។

ក្រៅពីនេះអង្គការសង្គមស៊ីវិលចំនួនប្រាំពីរ ផ្សេងគ្នាត្រូវបានគេស្វែងរក ឬជូនដំណឹងអំពីការផ្អាកមិនឲ្យចូលទស្សនកិច្ចនៅអង្គការទាំងនោះ ដោយអាជ្ញាធរចាប់តាំងពីសប្តាហ៍មុន។សម្រាប់លោកស្រី រ៉ូណា ស្មីត សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ បង្កើតសមាគម និងការជួបជុំដោយសន្តិវិធី ត្រូវបានការពារដោយនិយាម និងបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ ក៏ដូចជារដ្ឋធម្មនុញ្ញកម្ពុជាផងដែរ។

លោកស្រីលើកទឹកចិត្តដល់អាជ្ញាធរកម្ពុជា ធានាថាសិទ្ធិទាំងនេះត្រូវបានគោរព និងការពារ ហើយបង្កើតបរិយាកាសមួយដែលបុគ្គលម្នាក់ៗអាចអនុវត្តសិទ្ធិទាំងនេះ។ហើយជំរុញឱ្យបញ្ជូនអ្នកដែលត្រូវបានចាប់ខ្លួនទាំងនោះទៅតុលាការ ហើយត្រូវគោរពឲ្យបានពេញលេញនូវសិទ្ធិទទួលបាននីតិវិធីត្រឹមត្រូវរបស់ពួកគេ។ ខ្ញុំកំពុងតាមដានព្រឹត្តិការណ៍ទាំងនេះយ៉ាងដិតដល់នៅក្នុងប្រទេសកម្ពុជា៕

Khcct banner

អត្ថបទទាក់ទង