Yearendyearend1140x150

កម្ពុជារកឃើញអ្នកជាសះស្បើយកូវីដ១៩ ម្នាក់ ខណៈនៅសល់ម្នាក់ទៀតកំពុងព្យាបាល

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/

ភ្នំពេញ៖ កម្ពុជាបានរកឃើញអ្នកជាសះស្បើយកូវីដ១៩ ម្នាក់ដែលជាជនជាតិបារាំង បន្ទាប់ពីតេស្តចេញលទ្ធផលអវិជ្ជមានកូវីដចំនួន០២ដង។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី០៨ កញ្ញា ឆ្នាំ២០២០។

យោងតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល បានឱ្យដឹងថា បុរសជាជនជាតិបារំាង អាយុ៣០ ឆ្នាំម្នាក់ ជាអ្នកដំណើរមកពីប្រទេសបារាំង បន្តជើងហោះហើរនៅប្រទេសចិន បានជាសះស្បើយពីជំងឺកូវីដ១៩ បន្ទាប់ពីការតេស្តលទ្ធផលអវិជ្ជមាន០២ដង និងត្រូវអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

ទន្ទឹមនឹងនេះ កម្ពុជានៅសល់តែអ្នកជំងឺកូវីដ១៩ ម្នាក់ទៀតប៉ុណ្ណោះ ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

សូមជម្រាបជូនថា គិតត្រឹមថ្ងៃ០៨ កញ្ញានេះ ស្ថានភាពកូវីដ១៩ នៅកម្ពុជាមិនមានករណីឆ្លងថ្មីទៀតនោះទេ ពោលអ្នកព្យាបាលជាសះស្បើយសរុបមានចំនួន២៧៣នាក់(ស្រ្តី៥៤ បុរស២២០) ខណៈចំនួនអ្នកឆ្លងសរុបចំនួន២៧៤នាក់៕ 


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: កូវីដ១៩
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង