Cct850x100 1

ពិធីបុណ្យសពឌុចត្រូវបានបញ្ចប់សព្វគ្រប់នៅថ្ងៃនេះ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

បាត់ដំបង៖ ពិធីបុណ្យសពរបស់អតីតមេគុកទួលស្លែងក្នុងរបបខ្មែរក្រហម កាំង ហ្កេកអ៊ាវ ហៅ ឌុច ដែលប្រារព្ធពិធីបុណ្យតាមប្រពៃណីនៅភូមិអូរទទឹង ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង ត្រូវបានបញ្ចប់សព្វគ្រប់នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០ ។ នេះបើតាមប្រភពព័ត៌មានរបស់បងប្អូននៃសព។

កិច្ចពិធីបុណ្យសពរបស់កាំង ហ្កេកអ៊ាវ ហៅ ឌុច គឺប្រព្រឹត្តនៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ ហើយត្រូវបានបញ្ចប់នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០ ដែលធ្វើតាមបែបប្រពៃណីខ្មែរជាធម្មតា និងមានការចូលរួមអំពីសំណាក់សាច់ញាតិបងប្អូននៃសព និងមានការចូលរួមអំពីប្រជាពលរដ្ឋនៅក្នុងតំបន់ផងដែរ។

ចំណែកធាតុរបស់សពបានដឹកបញ្ជូនមកដល់ខេត្តបាត់ដំបង នៅវេលាម៉ោង៣:៣៥នាទីទៀបភ្លឺនៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ ដែលជាទីតាំងសម្រាប់ប្រារព្ធពិធីបុណ្យតាមប្រពៃណីនៅភូមិអូរទទឹម ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង ក៏ជាទីតាំងដែលទណ្ឌិតកាំង ហ្កេកអ៊ាវ ហៅ ឌុច ធ្លាប់រស់នៅ។

សូមរម្លឹកថា កាំង ហ្កេកអ៊ាវ ហៅ ឌុច អតីតមេគុកទួលស្លែងក្នុងរបបខ្មែរក្រហម បានទទួលមរណភាពនៅឯមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅវេលាម៉ោង០០´:៥១នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០ នេះ។ នេះបើតាមការបញ្ជាក់ពីលោក នេត ភក្ត្រា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហម៕


Khcct banner

អត្ថបទទាក់ទង