Yearendyearend1140x150

ទេសចរណ៍ខាងក្នុងជួយកាន់បន្ថយផលប៉ះពាល់ដោយកូវីដ៣០%ទាញចំណូលមកវិញ១ពាន់លានដុល្លារ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ឯកឧត្តម ទិត្យ ចន្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ 

ភ្នំពេញ៖ ក្នុងថ្ងៃឈប់សម្រាកសងថ្ងៃចូលឆ្នាំ កាលពីពេលថ្មីៗនេះទេសចរដំណើរកម្សាន្តផ្ទៃក្នុង ប្រមាណ១.៤លាននាក់។ចរន្តទេសចរណ៍ក្នុងស្រុកបានជួយជម្រុញឱ្យវិស័យទេសចរណ៍ជាតិ-អន្តរជាតិនៅកម្ពុជាកើនឡើងវិញ៣០% ឬទទួលបានចំណូលវិញប្រមាណជា១ពាន់លានដុល្លារចាប់ពីពេលនេះ រហូតដល់ដំណាច់ឆ្នាំ២០២០។ នេះបើតាមប្រសាន៍របស់ឯកឧត្តម ទិត្យ ចន្ថា នៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «ស្ថានភាពវិស័យទេសចរណ៍ ក្នុងអំឡុងពេលនៃការរីករាលជំងឺកូវីដ១៩» នៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ នៅទីស្ដីការគណៈរដ្ឋមន្ដ្រី។

ឯកឧត្តម ទិត្យ ចន្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ មានប្រសាសន៍ថា វិស័យទេសចរណ៍ជាតិ និងអន្តរជាតិរបស់កម្ពុជា មានសន្ទុះកើនឡើងវិញចំនួន៣០% គឺដោយសារតែចរន្តទេសចរណ៍ក្នុងស្រុកមានការកើនឡើងខ្ពស់។ហើយបើសិនជាកម្លាំងទេសចរណ៍ក្នុងស្រុកមានសន្ទុះកាន់តែកើនឡើង នោះសេវាកម្មផ្សេងៗដែលទាក់ទងជាមួយវិស័យទេសចរណ៍នឹងចាប់ផ្តើមបើកដំណើរការវិញជាបន្តបន្ទាប់ទៀតបុគ្គលិកបំរើការងារវិស័យនានាក៏ត្រឡប់មកចូលបំរើការងារតាមវិស័យរៀងៗខ្លួនផងដែរ។

បើតាមអ្នកនាំពាក្យក្រសួងទេសចរណ៍រូបនេះ បានទទួលស្គាល់ថា កាលពីដំបូងកម្ពុជាបានប៉ះពាល់យ៉ាងខ្លាំងទៅលើវិស័យទេសចរណ៍ ដោយការរីករាលដាលនៃកូវីដ។ ការរីករាលដាលនេះ បណ្តាលឱ្យវិស័យទេសចរណ៍កម្ពុជាទាំងមូល បាត់បង់ចំណូលប្រមាណជា៥ពាន់លានដុល្លារ ឬត្រូវជា៩០%ក្នុងមួយឆ្នាំ។ប៉ុន្តថ្មីៗនេះទេសចរណ៍ក្នុងស្រុកជួយកាន់បន្ថយផលប៉ះពាល់ដោយសារកូវីដ៣០%ទាញចំណូលមកវិញ១ពាន់លានដុល្លារ ពោលគឺនៅប៉ះពាល់ប្រមាណ៦០ភាគរយ។

គួរបញ្ជាក់ថា ក្រសួងទេសចរណ៍នៃប្រទេសកម្ពុជា បានជំរុញឲ្យមានចរន្តទេសចរណ៍ក្នុងស្រុក កាន់តែច្រើនបន្ថែមទៀត ដើម្បីជួយស្រោចស្រង់វិ័ស័យទេសចរណ៍ ជាវិស័យដ៏សំខាន់ក្នុងចរន្តសេដ្ឋកិច្ចជាតិ ក្នុងពេលដែលវិស័យនេះបានប៉ះពាល់ខ្លាំង ដោយសារតែបញ្ហាជំងឺវីរុសកូវីដ១៩។បើទោះបីជាជំរុញឲ្យមានទេសចរណ៍ក្នុងស្រុកកាន់តែច្រើនឡើងក៏ដោយ ក្រសួងក៏បានក្រើនរម្លឹកដល់ទេសចរណ៍ក្តី ប្រតិបត្តិករបំរើសេកម្មទេសចរណ៍ក្តី ឬ អ្នកពាក់ព័ន្ធទាំងអស់ត្រូវតែអនុវត្តតាមការណែនាំ ទប់ស្កាត់ជំងឺកូវីដ១៩ របស់ក្រសួងសុខាភិបាល ឲ្យបានជាប់ជាប្រចាំ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង