Yearendyearend1140x150

ម្ចាស់ក្សត្រិយ៍ថៃឧបត្ថម្ភ«វិទ្យាស្ថានបច្ចេកវិទ្យា»កម្ពុជា២ដើម្បីបណ្តុះអ្នកជំនាញឆ្លើយតបទីផ្សារការងារ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ព្រះអង្គម្ចាស់ក្សត្រិយ៍ថៃ មហាចក្រី សិរិនថន 

ថៃ៖ព្រះអង្គម្ចាស់ក្សត្រិយ៍ថៃ មហាចក្រី សិរិនថន បានសម្រេចឧបត្ថម្ភដល់«វិទ្យាស្ថានបច្ចេកវិទ្យា»របស់ប្រទេសកម្ពុជាចំនួន២ទីតាំង។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានកម្ពុជាប្រចាំនៅប្រទេសថៃ។

វិទ្យាស្ថានបច្ចេកវិទ្យាចំនួន២នោះមាន វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល នៅខេត្តកំពង់ធំ និងវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ ក្នុងខេត្តកំពង់ស្ពឺ។វិទ្យាស្ថានទាំងពីរនេះនឹងទទួលបានការឧបត្តម្ភពីព្រះអង្គម្ចាស់ក្សត្រិយ៍ថៃ មហាចក្រី សិរិនថនរយៈពេល៥ឆ្នាំ ពោលគឺចាប់ពីខែកញ្ញា ឆ្នាំ២០២០ ដល់ខែកញ្ញា ឆ្នាំ២០២៥។

វិទ្យាស្ថានបច្ចេកវិទ្យាទាំងពីរនេះ នឹងបើកបង្រៀនថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រលើជំនាញបច្ចេកវិទ្យាកសិកម្ម និង ឧស្សាហកម្ម ក្នុងគោលដៅបណ្តុះបណ្តាលអ្នកជំនាញបច្ចេកទេស សម្រាប់ឆ្លើយតបទៅនឹងតម្រូវការការងារបច្ចុប្បន្នរបស់ព្រះរាជាណាចក្រកម្ពុជា។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង