Yearendyearend1140x150

ជនសង្ស័យជាឃាតករំលោភក្មេងស្រីហើយអារកសម្លាប់ត្រូវនគរបាលឃាត់ខ្លួន

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ជនសង្ស័យដែលជាឃាតក រំលោភក្មេងស្រី ហើយអារកសម្លាប់យ៉ាងព្រៃផ្សៃ នៅថ្ងៃទី ២ កញ្ញានេះ ត្រូវបាននគរបាលព្រហ្មទណ្ឌក្រសួង ឃាត់ខ្លួន នៅចំណុចស្ពានព្រែកព្នៅ ខណៈបម្រុងឡើងរថយន្តតាក់ស៉ីចេញទៅខេត្ត។

ជនសង្ស័យមានឈ្មោះ ឡាច ចន្ថា ភេទប្រុស អាយុ ២៥ឆ្នាំ ស្នាក់នៅផ្ទះជួលក្រុម២ ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងមានស្រុកកំណើត នៅខេត្តរនតៈគីរី។

ក្នុងប្រតិបត្តិការស្រាវជ្រាវដឹកនាំផ្ទាល់ដោយ លោកឧត្តមសេនីយ៍ត្រី ជាវ វិបុល អនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ បានចុះប្រតិបត្តិការ ឃាត់ខ្លួនសង្ស័យនៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០ នៅក្រោមស្ពានព្រែព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

សូមជម្រាបថា ក្មេងស្រីម្នាក់ត្រូវបានឃាតករំលោភរួចអារ.កសម្លាប់បំបិទមាត់ បណ្ដាលឲ្យស្លាប់ទាំងអាក្រាតកាយ នៅក្នុងថ្លុកឈាម។

សាកសពនាងត្រូវបានបងប្រុសជីដូនមួយប្រទះឃើញ បង្កឲ្យមានការភ្ញាក់ផ្អើលវេលាម៉ោង៤៖០០នាទីរសៀល ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ នៅក្នុងបន្ទប់ជួលមួយកន្លែង ស្ថិតនៅភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ៕

ជនសង្ស័យដែលជាឃាតក រំលោភក្មេងស្រី ហើយអារកសម្លាប់។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: រំលោភសម្លាប់
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង