Yearendyearend1140x150

កម្ពុជានាំចេញអង្ករបានជាង៤៤ម៉ឺនតោនក្នុងរយៈពេល៨ខែឆ្នាំ២០២០

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ កម្ពុជាសម្រចការនាំចេញអង្ករទៅក្រៅប្រទេសបានចំនួន ៤៤៨ ២០៣ តោន ក្នុងរយៈពេល៨ខែឆ្នាំ២០២០។ បរិមាណអង្ករនាំចេញក្នុងឆ្នាំនេះ មានការកើនឡើង ៣១,០៤% ស្មើនឹងចំនួន ១០៦ ១៥៦ តោន ច្រើនជាងបរិមាណនាំចេញទៅក្រៅប្រទេសក្នុងរយៈពេល៨ខែឆ្នាំ២០១៩។ នេះបើតាមរបាយការណ៍ស្តីពីស្ថានភាពនៃការនាំចេញអង្គរកម្ពុជា។

សម្រាប់អង្ករកម្ពុជាដែលនាំចេញទៅក្រៅប្រទេសរួមមាន អង្ករក្រអូបគ្រប់ប្រភេទមានចំនួន ៣៥២ ៨០២ តោន ស្មើនឹង ៧៨,៧១% និងអង្ករ ស គ្រប់ប្រភេទមានចំនួន ៨៩ ៦៩៩ តោន ស្មើនឹង២០,០១% អង្ករចំហុយមានចំនួន ៥ ៦៧៩ តោន ស្មើនឹង១,២៧% និងអង្ករក្រហម ២៣ តោន ស្មើនឹង ០,០១%។

ក្នុងរយៈពេល៨ខែឆ្នាំ២០២០នេះ អង្ករបាននាំចេញទៅកាន់ទិសដៅចំនួន៥៩ប្រទេស ក្នុងនោះប្រទេសចិនឈរលំដាប់ទី១ បន្ទាប់មកមាន ប្រទេសបារាំង ប្រទេសហ្គាបុង ម៉ាឡេស៊ី អូស្រ្តាលី ហូឡង់ វៀតណាម អង់គ្លេស ប្រុយណេ អេស្ប៉ាញ និងប្រទេសក្នុងសហភាពអ៉ឺរ៉ុបចំនួន២៤ប្រទេស៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង