Yearendyearend1140x150
Img 0571

គយនឹងប្រកាសដាក់លក់យានយន្តនិងទំនិញគេចពន្ធ បើម្ចាស់មិនចូលខ្លួនមកដោះស្រាយ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
រថយន្តគេចពន្ធដែលអាជ្ញាធរបានឃាត់ទុកកន្លងមក។

ភ្នំពេញ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា(អគរ)នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងប្រកាសដាក់លក់យានយន្តនិងទំនិញដែលគេចពន្ធដោយដេញថ្លៃជាសាធារណៈ ប្រសិនបើម្ចាស់មិនចូលខ្លួនមកបង់ពន្ធអាករ និងពិន័យតាមច្បាប់ជាធរមានក្នុងរយៈពេល៦០ថ្ងៃ ដែលនឹងត្រូវផុតកំណត់នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០។

បើតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា(អគរ) បានបញ្ជាក់ថា រហូតមកដល់ពេលនេះ អគរ បានកត់សម្គាល់ឃើញថាមានម្ចាស់យានយន្តនិងទំនិញមួយចំនួននៅស្ទាក់ស្ទើរពុំទាន់បានចូលមកបំពេញកាតព្វកិច្ចនៅឡើយ។

ដោយហេតុថា រយៈពេល ៦០ ថ្ងៃនឹងផុតឱសានវាទនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ ខាងមុខនេះ ដូច្នេះអគរ បានចេញសេចក្តីជូនដំណឹងដល់ម្ចាស់យានយន្តនិងទំនិញពាក់ព័ន្ធ សូមរួសរាន់ចូលខ្លួនមកបំពេញកាតព្វកិច្ចរបស់ខ្លួនតាមច្បាប់ និងបទប្បញ្ញត្តិជាធរមានទៅតាមកាលបរិច្ឆេទដូចបានកំណត់ខាងលើ។

ក្នុងករណីម្ចាស់ខកខានមិនបានចូលខ្លួនមកបំពេញកាតព្វកិច្ចតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា យានយន្តនិងទំនិញទាំងនោះនឹត្រូវចាត់ទុកជាទំនិញគ្មានការទាមទារ អគរ នឹងប្រកាសដាក់លក់ដោយដេញថ្លៃជាសាធារណៈ ស្របតាមបញ្ញត្តិមាត្រា៥៤ និង៥៥ នៃច្បាប់ស្តីពីគយ ដើម្បីប្រមូលចំណូលចូលថវិកាជាតិ។

សូមរំឭកថា កាលពីថ្ងៃទី០៨ ខែកក្ដដា ឆ្នាំ២០២០ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាធ្លាប់បានចេញសេចក្តីជូនដំណឹងដល់សាធារណជនដល់ម្ចាស់យានយន្តនិងទំនិញគេចពន្ធដែលត្រូវបានបង្រាប និងរក្សាទុកបណ្តោះអាសន្នដោយរដ្ឋាបាលគយឲ្យចូលខ្លួនមកបង់ពន្ធអាករ និងពិន័យតាមច្បាប់ជាធរមាន៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង