Yearendyearend1140x150

ភ្ញៀវទេសចរជនជាតិចិន អង្គុយក្នុងធុងទឹកកកពិសារស៊ុបឆ្នាំងភ្លើង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/

ចិន៖  ភ្ញៀវទេចរជនជាតិចិនមួយក្រុម ដែលធ្វើដំណើរមកពីទីក្រុង ឆុងឈីង ប្រទេសចិន អង្គុយក្នុងធុងទឹកកកពិសារស៊ុបឆ្នាំងភ្លើង ដើម្បីផ្លាស់ប្ដូរបរិយាកាសថ្មីជាមួយស៊ុបឆ្នាំងភ្លើងដ៏ឆ្ងាញ់ពិសារ។ 

ភ្ញៀវទេសចរដែលធ្វើដំណើរកំសាន្តមកទីក្រុងឆុង ឈីងប្រទេសចិនបានអង្គុយក្នុងធុងទឹកកកពិសារស៊ុបឆ្នាំងភ្លើង  បើទោះបី សីតុណ្ហភាពនៅទីក្រុងឆុងឈីង មិនថយចុះក៏ដោយ។

បើតាមរយៈភ្ញៀវដែលអង្គុយពិសារបែបនេះ បានឱ្យដឹងថា ពួកគេចង់រអង្គុយបែបនេះ​ ពួកគេចង់ទទួលអារម្មណ៍ត្រជាក់ និងស្រស់ស្រាយនៅលើផ្ទៃទឹក និងចង់ភ្លក់រសជាតិដ៏ពិសេសនៃស៊ុបឆ្នាំងភ្លើង។

ជាមួយគ្នានេះដែរ បុគ្គលិកក៏បានយកទឹកកកស្ងួត និងដុំទឹកកដាក់ចូលក្នុងធុងទឹក ដែលអាចឱ្យភ្ញៀវអង្គុយក្នុងធុងទឹកកកនោះដើម្បីចំអិនស៊ុបឆ្នាំងភ្លើង ធ្វើអោយភ្ញៀវទេសចរមានអារម្មណ៍រំភើបទទួលយកបទពិសោធន៍ពីរយ៉ាងផ្សេងៗគ្នាគឺអង្គុយក្នុងធុងទឹកកកពិសារស៊ុបឆ្នាំងភ្លើង៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង