Yearendyearend1140x150

វិន័យថ្មី៖ ថ្នាក់ដឹកនាំឬស្ថាប័នចិនណា«ស៊ីផឹកខ្ជះខ្ជាយ»ទទួលរងការពិន័យ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
សុីសុីថាមស៍
/

ចិន៖ ថ្នាក់ដឹកនាំក្នុងតំបន់ណាមួយ ឬក៏ស្ថាប័នរដ្ធណាមួយរបស់ប្រទេសចិនដែលមានបញ្ហាធ្ងន់ធ្ងរក្នុងការប្រើប្រាស់ថវិការជាតិចំណាយខ្ជះខ្ជាយលើការស៊ីផឹកនឹងត្រូវទទួលរងការពិន័យ។

គណៈកម្មាធិការជាតិត្រួតពិនិត្យនៃគណៈកម្មាធិការកណ្តាលសម្រាប់អធិការកិច្ចវិន័យរបស់ប្រទេសចិនកាលពីពេលថ្មីៗនេះបានបោះពុម្ពផ្សព្វផ្សាយអោយស្ថាប័នអធិការកិច្ចគ្រប់លំដាប់ថ្នាក់ចាត់ទុកការងារត្រួតពិនិត្យសន្សំសំចៃចំណីអាហារនិងការបញ្ឈប់ការបរិភោគអាហារ និងភេសជ្ជៈខ្ជះខ្ជាយ គឺជាភារកិច្ចដ៏សំខាន់មួយ ដើម្បីទប់ស្កាត់ និងបញ្ឈប់នូវនិន្នាការមិនល្អក្នុងការខ្ជះខ្ជាយចំណីអាហារ។

គណៈកម្មាធិការជាតិបានបញ្ជាក់ថែមទៀតផងថា ក្នុងករណី តំបន់ណាមួយ រឺក៏ស្ថាប័នរដ្ធណាមួយដែលមានបញ្ហាធ្ងន់ធ្ងរក្នុងការប្រើប្រាស់ថវិការជាតិចំណាយខ្ជះខ្ជាយលើការស៊ីផឹករឺចំណីអាហារផ្សេង ថ្នាក់ដឹងនាំនឹងត្រូវទទួលខុសត្រូវយ៉ាងម្មឺងម៉ាត់៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: ចិន
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង