Yearendyearend1140x150
Img 0571

គម្រោង«អគារភ្លោះ១៣៣ជាន់»ឌ្រីមលែនមិនដំណើរការអាចដោយសារក្រុមហ៊ុនជួបវិបត្តិ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
សុីសុីថាមស៍
/

ភ្នំពេញ៖គម្រោងសាងសង់អគារខ្ពស់ជាងគេនៅអាស៊ានដែលមានអគារ១៣៣ជាន់ និង មានកម្ពស់រហូតដល់៥៥០ម៉ែត្រ គឺមកដល់ពេលបច្ចុប្បន្នមិនទាន់ឃើញមានដំណើរការសាងសង់បន្តតាមការគ្រោងទុកនោះឡើង ហើយនេះអាចដោយសារតែក្រុមហ៊ុនកំពុងជួបនូវវិបត្តិថវិកា។នេះបើតាមប្រសាសន៍របស់លោក សារិន វណ្ណា ប្រធានមន្ទីរៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីថ្លែងប្រាប់ស៊ីស៊ីថាមស៍។

លោក សារិន វណ្ណា បានថ្លែងថា គម្រោងសាងសង់អគារខ្ពស់ជាងគេនៅឌ្រីមលែន ការស្នើសុំដើម្បីសាងសង់ គឺមានច្បាប់ទម្លាប់គ្រប់អស់ហើយ តែការមិនដំណើរការសាងសង់នេះអាចមកពីក្រុមហ៊ុនដែនទទួលបានសិទ្ធិសាងសង់ជួបបញ្ហាថវិកា។

បើតាមលោក សារិន វណ្ណា បើតាមលិខិតអនុញ្ញាតឱ្យសាងសង់ និង តាមច្បាប់សំណង់កាលក្រុមហ៊ុនស្នើសុំលិខិតអនុញ្ញាត្តសាងសង់វាមានសុពលភាពក្នុងរយៈពេល១ឆ្នាំ ហើយប្រសិនបើក្នុងរយៈពេល១នេះមិនដំណើរការសាងសង់ ក្រុមហ៊ុនអាចដាក់ពាក្យស្នើសុំពន្យពេលបានរយៈពេល១ឆ្នាំទៀត ហើយផុសមួយឆ្នាំក្រុមហ៊ុនដាក់ពាក្យស្នើសុំអនុញ្ញាត្តដំណើរការឡើងវិញ។ប៉ុន្តែសម្រាប់គម្រោងសាងសង់អគារខ្ពស់ជាងគេនៅឌ្រីមលែននេះ នៅមានសុពលភាពដូចមានចែងក្នុងច្បាប់។

គួរបញ្ជាក់ថា គម្រោង«អគារភ្លោះ១៣៣ជាន់»ត្រូវសាងសង់ឡើងលើផ្ទៃដីនៃមណ្ឌលកំសាន្តឌ្រីមលែនដ៍ទល់មុខណាហ្គាវើល ទំហំប្រមាណ ៥ ហិចតា ដោយមានការសហការរវាងក្រុមហ៊ុនក្នុងស្រុក Thai Boon Roong និងក្រុមហ៊ុនអ្នកសាងសង់ដ៏ធំរបស់ចិន។អគារនឹងមានកំពស់ ៥៦០ ម៉ែត្រ ប្រសិនបើគម្រោងត្រូវបានបញ្ចប់ វានឹងក្លាយជាអគារខ្ពស់ជាងគេនៅក្នុងតំបន់អាស៊ាន។

តែយ៉ាងណា អគារពាណិជ្ជកម្មថៃ ប៊ុនរ៉ុងខ្ពស់ជាងគេនៅតំបន់អាស៊ាន ស្ថិតក្នុងភាពមិនប្រាកដប្រជា។លោក សារិន វណ្ណា បានថ្លែងថា ដោយសារតែអគារពាណិជ្ជកម្មជារបស់ឯកជន ដូច្នេះខាងរដ្ឋមិនអាចដឹងពីរឿងផ្នែកក្នុងនៃការវិនិយោគរបស់ក្រុមហ៊ុនឡើយ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: គម្រោង អគារភ្លោះ
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង