Yearendyearend1140x150

សម្តេច ហ៊ុន សែន៖ កម្ពុជាទទួលបានយុត្តិធម៌មកវិញពី Westerdam

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
សម្តេច ហ៊ុន សែន កំពុងវាយកូនគោលនៅ City golf នៅភ្នំពេញនៅថ្ងៃទី២២ កុម្ភៈ ឆ្នាំ២០២០។


ភ្នំពេញ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២២ កុម្ភៈនេះ បានអះអាងថា ការមិនទទួលខុសត្រូវរបស់ជនបរទេសខ្លះលើការពិនិត្យសុខភាពរបស់ភ្ញៀវទេសចរដែលជិះលើនាវាWesterdam បានធ្វើឱ្យកម្ពុជាក្លាយជាជនរងគ្រោះនៃទង្វើមនុស្សធម៌របស់ខ្លួនអស់រយៈពេលជិតមួយសប្តាហ៍។

បើតាមសម្តេច ទេវតាពិតជាមានភ្នែក ពេលនេះអ្វីៗច្បាស់លាស់ហើយដែលកម្ពុជាទទួលបានយុត្តិធម៌មកវិញ។ សម្តេចបញ្ជាក់ថា មិនមានមនុស្សណាម្នាក់ដែលជិះលើនាវាខ្នាតយក្ស Westerdam ឆ្លងCovid.19នោះទេ។

សម្តេចបានសរសេរយ៉ាងដូច្នេះថា “ការមិនទទួលខុសត្រូវរបស់ជនបរទេសខ្លះលើការពិនិត្យសុខភាពរបស់ភ្ញៀវទេសចរដែលជិះលើនាវាWesterdam បានធ្វើឱ្យកម្ពុជាក្លាយជាជនរងគ្រោះនៃទង្វើមនុស្សធម៏របស់ខ្លួនអស់រយៈពេលជិតមួយសប្តាហ៍។ទេវតាពិតជាមានភ្នែក ពេលនេះអ្វីៗច្បាស់លាស់ហើយដែលកម្ពុជាទទួលបានយុត្តិធម៍មកវិញ។មិនមានមនុស្សណាម្នាក់ដែលជិះលើនាវាខ្នាតយក្សWesterdam ឆ្លងCovid.19នោះទេ”

ជាមួយគ្នានេះ សម្តេចបានសង្កត់ធ្ងន់ថា សម្តេចបច្ចុប្បន្នកំពុងវាយកូនគោលនៅ City golf នៅភ្នំពេញមិនមែនស្ថិតក្នុងមន្ទីរពេទ្យនៅSingapore ដូចពួកបីសាចឃោសនានោះដែរ។ក្នុងន័យនេះសម្តេចចង់បញ្ជាក់ថា សុខភាពសម្តេចគឺល្អប្រសើមិនដូចការចុះផ្សាយរបស់ព័ត៌មានមួយចំនួននោះទេ។

សាររបស់សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជាយ៉ាងដូច្នេះ គឺបន្ទាប់ពីស្រ្តីជនជាតិអាមេរិកាំងដែលជាអ្នកដំណើតាមនាវា Westerdam ត្រូវបានក្រសួងសុខាភិបាលម៉ាឡេស៊ី ពិនិត្យឃើញមានករណីកូរ៉ូណាថ្មី (Covid-19) ពេលដែលចាកចេញពីនាវា ហោះចេញពីកម្ពុជាទៅកាន់ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី១៥ ខែកុម្ភៈនោះ ពេលនេះត្រូវបានលោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ាឡេស៊ី​ Wan Azizah Wan Ismail ចេញមកប្រកាសថា ពេលនេះស្រ្តីនោះពុំផ្ទុកមេរោគ Covid-19 ទេ។

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង