Yearendyearend1140x150

【វីដេអូ】ចិនអរគុណកូរ៉េខាងត្បូងដែលបានចូលរួមប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណា

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
វីដេអូCCVT+
/

ចិន៖ប្រធានាធិបតីចិន លោក ស៊ីជីនពីង បាននិយាយនៅក្នុងកិច្ចសន្ទនាតាមរយៈទូរសព្ទជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោកមូនជេអ៊ីន ប្រធានាធិបតីកូរ៉េខាងត្បូង ដោយបានអរគុណចំពោះកូរ៉េខាងត្បូងដែលបានចូលរួមប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណា។ក្នុងកិច្ចសន្ទនានោះ ភាគីទាំងពីរក៏បានបង្ហាញឆន្ទៈក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ក្នុងការរួមគ្នាដោះស្រាយការឆ្លងវីរុសកូរ៉ូណា ដើម្បីលើកកម្ពស់សុខភាពនិងសុខុមាលភាពរបស់ប្រជាជននៅលើពិភពលោក។

ប្រធានាធិបតីចិន លោក ស៊ីជីនពីង បានសម្តែងនូវអំណរគុណចំពោះលោកមូនជេអ៊ីន ក្នុងការចូលរួមបង្កើតឲ្យមានកិច្ចសន្ទនានេះឡើង ខណៈប្រជាជនចិនកំពុងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺផ្លូវដង្ហើមវីរុសកូរ៉ូណា។ នេះសបញ្ជាក់ឲ្យឃើញពីសាមគ្គីភាព និងមិត្តភាពរវាងប្រទេសជិតខាងទាំងពីរ។

លោក ស៊ីជីនពីង បានសង្កត់ធ្ងន់ថា បន្ទាប់ពីមានវិធានការណ៍ដ៏ទូលំទូលាយតឹងរឹងនិងហ្មត់ចត់បំផុតដែលបានអនុវត្តដោយរដ្ឋាភិបាលចិនស្ថានការណ៍បានប្រែទៅជាល្អប្រសើរ។ លោកសង្ឃឹមយ៉ាងមុតមាំ ថាវិធានការបង្ការនិងត្រួតពិនិត្យខ្លាំងក្លារបស់ប្រទេសចិនមិនត្រឹមតែបានការពារអាយុជីវិតនិងសុខភាពរបស់ប្រជាជនចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមចំណែកដល់សុខភាពសាធារណៈរបស់ពិភពលោកផងដែរ។

តាមរយៈកិច្ចសន្ទនានេះ លោក ស៊ីជីនពីង បានសាទរចំពោះសន្ទុះដ៏ល្អនៃទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ ដោយលើកឡើងថាការរាតត្បាតនៃជំងឺនឹងនាំមកនូវផលប៉ះពាល់ជាបណ្តោះអាសន្នប៉ុណ្ណោះ លើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្ម។ បន្ទាប់ពីកម្ចាត់ជំងឺរាតត្បាតនេះភាគីទាំងពីរនឹងកាន់តែសកម្មក្នុងការផ្លាស់ប្តូរគ្នាលើវិស័យផ្សេងៗ។

ចំណែកឯប្រធានាធិបតីកូរ៉េខាងត្បូង លោក មូនជេអ៊ីន បានប្រាប់លោក ស៊ីជីនពីង ថារដ្ឋាភិបាលនិងប្រជាជនកូរ៉េខាងត្បូង សូមថ្លែងអំណរគុណចំពោះប្រជាជនចិនដែលកំពុងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺនេះក៏ដូចជាការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងដ៏ធំធេងរបស់ប្រទេសចិនក្នុងការទប់ទល់នឹងការរាតត្បាតនេះ។

ប្រធានាធិបតីកូរ៉េខាងត្បូង ក៏បានបង្ហាញនូវទំនុកចិត្តលើការងារបង្ការរបស់ចិននិងបានសង្កត់ធ្ងន់ថាកូរ៉េខាងត្បូងនឹងឈរជើងរឹងមាំជាមួយចិន។លោកបានបន្ថែមទៀតថា ប្រទេសកូរ៉េខាងត្បូងមានឆន្ទៈក្នុងការយកឱកាសនេះដើម្បីបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីនៅក្នុងវិស័យសុខាភិបាលនិងទន្ទឹងរង់ចាំដើម្បីជំរុញទំនាក់ទំនងទ្វេភាគី។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង