Yearendyearend1140x150

ច្បាប់សណ្តាប់ធ្នាប់សាធារណៈហាមឃាត់ស្លៀកខ្លី កំពុងតែសិក្សាបន្ថែម

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/


ភ្នំពេញ៖ ក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំបន្តពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពី សណ្តាប់ធ្នាប់សាធារណៈ ដែលហាមឃាត់ស្លៀកខ្លី ដើម្បីកែលម្អច្បាប់នេះបន្ថែមទៀត។ នេះបើតាមក្រសួងមហាផ្ទៃនាព្រឹកថ្ងៃ ២៧ សីហា ឆ្នាំ២០២០។

បើតាមក្រសួងមហាផ្ទៃ បានឱ្យដឹងថា កិច្ចប្រជុំបន្តពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពី សណ្តាប់ធ្នាប់សាធារណៈ បានប្រគល់ជូន រដ្ឋបាលរាជធានី-ខេត្ត យកទៅរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ ដើម្បីធ្វើជាធាតុចូលបន្ថែមទៀត នឹងយកយោលបល់ រដ្ឋបាលរាជធានី-ខេត្ត ធ្វើជាធាតុចូល ដើម្បីកែលម្អច្បាប់នេះបន្ថែមទៀត។

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អ៊ុក គឹមលេខ បានមានប្រសាសន៍ថា កិច្ចប្រជុំពិភាក្សានាពេលព្រឹកនេះ មានគោលបំណងធំៗ ចំនួន២ ទីមួយគឺរៀបរាប់អំពីដំណើរការ សេចក្ដីព្រាងច្បាប់ស្តីពី សណ្តាប់ធ្នាប់សាធារណៈ និងរៀបរាប់អំពីកម្មវត្ថុ សេចក្ដីព្រាងច្បាប់ស្ដីពី សណ្តាប់ធ្នាប់សាធារណៈ។

ឯកឧត្តមបញ្ជាក់ថា សេចក្ដីព្រាងច្បាប់នេះ ក៏បានពាក់ព័ន្ធទៅនឹងជីវភាពរបស់ប្រជាពលរដ្ឋផងដែរ ដូច្នេះ សេចក្ដីព្រាងច្បាប់នេះ ក្រុមការងារត្រូវសិក្សាឲ្យបានលម្អិតគ្រប់ជ្រុងជ្រោយ ដើម្បីធ្វើយ៉ាងណាឲ្យអាជ្ញាធរដែនដីយកទៅអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់ និងទទួលបានលទ្ធផលល្អប្រសើរ។

សូមជម្រាបថា សេចក្តីព្រាងច្បាប់ស្តីពី សណ្តាប់ធ្នាប់សាធារណៈ មាន៩ជំពូក និង៤៦មាត្រា ហើយច្បាប់នេះ មានគោលបំណងធានាការគ្រប់គ្រងសណ្ដាប់សាធារណៈ ឲ្យមានរបៀបរៀបរយ សោភ័ណភាព អនាម័យ បរិស្ថាន ភាពស្ងប់ស្ងាត់ សុវត្ថិភាពសង្គម រក្សាប្រពៃណីជាតិ និងសេចក្ដីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ។ ជាងនេះទៅទៀត ច្បាប់នេះ មានវិសាលភាពអនុវត្តចំពោះរាល់សកម្មភាព ដែលពាក់ព័ន្ធនឹងសណ្ដាប់ ធ្នាប់សាធារណៈ នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង