Yearendyearend1140x150
Img 0571

កងទ័ពចិនបាញ់មីស៊ីល២គ្រាប់ឆ្ពោះទៅសមុទ្រចិនខាងត្បូង ដើម្បីព្រមានដល់អាមេរិក

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
កងទ័ពរំដោះប្រជាជនចិន បានបាញ់មីស៊ីលចំនួន ២ គ្រាប់ឆ្ពោះទៅសមុទ្រចិនខាងត្បូងនៅព្រឹកថ្ងៃពុធនេះ។

ចិន៖ ប្រទេសចិនធ្លាប់បាននិយាយថា យន្តហោះយកការណ៍U-2មួយគ្រឿងរបស់អាមេរិក បានចូលតំបន់ប្រយុទ្ធភាគខាងជើងនៃកងទ័ពរំដោះប្រជាជនចិនដោយចិត្តឯង ដែលតំបន់នោះគឺជាតំបន់សមយុទ្ធគ្រាប់កាំភ្លើងពិតនិងជាកន្លែងដែលហាមឃាត់ការហោះហើរ។ ហើយប្រទេសចិនបានស្នើសុំសហរដ្ឋអាមេរិកបញ្ឈប់ការបង្កហេតុរបស់ខ្លួនជាបន្ទាន់។

កងទ័ពរំដោះប្រជាជនចិន បានបាញ់មីស៊ីលចំនួន ២ គ្រាប់ឆ្ពោះទៅសមុទ្រចិនខាងត្បូងនៅព្រឹកថ្ងៃពុធនេះ។មីស៊ីលទាំង២គ្រាប់នោះរួមមាន៖ Dong feng-26Bដែលបាញ់ចេញពីខេត្តqing hai និង មួយគ្រាប់ទៀតគឺDong feng-21D ត្រូវបានបាញ់ចេញពីខេត្ត ZHE JIANG ។ ហើយមីស៊ីលទាំង២គ្រាប់នេះបាញ់តំរង់ឆ្ពោះទៅដែនទឹករវាងខេត្តហៃណាននិងកោះប៉ារ៉ាសែល(Paracel Islands)។

អ្នកវិភាគបាននិយាយថា ការមីស៊ីលទាំង២គ្រាប់នេះ គឺដើម្បីធ្វើការព្រមានដល់សហរដ្ឋអាមេរិក។

យោងតាមព័ត៌មានដែលត្រូវបានផ្សព្វផ្សាយដោយក្រសួងការពារជាតិប្រទេសចិនបានអោយដឹងថា៖ យន្តហោះយកការណ៍U-២ របស់សហរដ្ឋអាមេរិកបានបំពានចូលតំបន់គ្មានការហោះហើររបស់កងទ័ពរំដោះប្រជាជនចិន គឺបានជ្រៀតជ្រែកយ៉ាងធ្ងន់ធ្ងរដល់ការហ្វឹកហាត់របស់ភាគីចិន និងបានរំលោភយ៉ាងធ្ងន់ធ្ងរលើក្រមសីលធម៌ដែនសមុទ្រនិងអាកាសរបស់ចិន-អាមេរិក និងច្បាប់អន្តរជាតិផងដែរ។

ភាគីចិនក៏បានបញ្ជាក់ផងដែរថា នេះអាចនាំឱ្យមានការយល់ច្រឡំនិងងាយស្រួលបង្កឱ្យមានឧបត្តិវហេតុគ្រោះថ្នាក់ក្នុងដែនសមុទ្រនិងផ្លូវអាកាសទៀតផង ដែលបានបង្ហាញយ៉ាងច្បាស់ពីចេតនាបង្កហេតុរបស់អាមេរិក។ភាគីចិនប្រឆាំងដាច់ខាតចំពោះទង្វើភាគីអាមេរិកនិងបានដាក់តំណាងដ៏ឧឡារិកជាមួយសហរដ្ឋអាមេរិក។

ចិនក៏បានទាមទារឲ្យអាមេរិកបញ្ឈប់សកម្មភាពបង្កហេតុបែបនេះជាបន្ទាន់និងចាត់វិធានការជាក់ស្តែងដើម្បីថែរក្សាសន្តិភាពនិងស្ថិរភាពក្នុងតំបន់៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង