Yearendyearend1140x150

ចិនបង្កើតប្រព័ន្ធ “បញ្ជីខ្មៅ”សម្រាប់តំបន់ទេសចរណ៍ល្បែងស៊ីសងឆ្លងដែន

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
អ្នកជំនាញខាងផ្នែកសេដ្ឋកិច្ច បានមើលឃើញថា វិធានការបង្កើតប្រព័ន្ធ “បញ្ជីខ្មៅ”សម្រាប់តំបន់ទេសចរណ៍ល្បែងស៊ីសងឆ្លងដែនរបស់ចិនពេលនេះអាចនឹងប៉ះពាល់ដល់ខេត្តព្រះសីហនុដែលជាតំបន់ទេសចរណ៍ និងសំបូរជនជាតិចិនចេញចូលលេងល្បែងស៊ីសង ។ រូបតោពីរ តំណាងឱ្យខេត្តព្រះសីហនុ។

ភ្នំពេញ៖ យោងតាមគេហទំព័ររបស់ក្រសួងវប្បធម៌និងទេសចរណ៍បានឱ្យដឹងថា៖ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះជាមួយនឹងភាពងាយស្រួលកាន់តែខ្លាំងឡើងៗ ចំនួនប្រជាជនចិនដែលធ្វើដំណើរទៅក្រៅប្រទេសបានបន្តកើនឡើងជាលំដាប់ ដែលបានបង្កើនការផ្លាស់ប្តូរមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងចិននិងបរទេស។

ទោះយ៉ាងណាក៏ដោយ ការបើកកាស៊ីណូនៅតាមបណ្តាទីក្រុងមួយចំនួនបានទាក់ទាញភ្ញៀវទេសចរចិនឱ្យទៅលេងល្បែង ដែលបានរំខានដល់សណ្តាប់ធ្នាប់ប្រតិបត្តិការទីផ្សារទេសចរណ៍នៅក្រៅប្រទេសរបស់ប្រទេសចិន និងបង្កគ្រោះថ្នាក់ដល់សុវត្ថិភាពផ្ទាល់ខ្លួននិងទ្រព្យសម្បត្តិរបស់ពលរដ្ឋចិនផងដែរ។

ដូច្នោះហើយក្រសួងវប្បធម៌និងទេសចរណ៍ចិនបានសំរេចបង្កើតប្រព័ន្ធ“ បញ្ជីខ្មៅ” សម្រាប់តំបន់ទេសចរណ៍ល្បែងស៊ីសងឆ្លងដែន នឹងដាក់វិធានការផ្សេងៗកម្រិតលើការធ្វើដំណើរចំពោះពលរដ្ឋចិនណាដែលធ្វើដំណើរទៅកាន់តំបន់ទេសចរណ៍ល្បែងស៊ីសងឆ្លងដែនដែលស្ថិតក្នុង“បញ្ជីខ្មៅ” នេះ។

អ្នកជំនាញខាងផ្នែកសេដ្ឋកិច្ច បានមើលឃើញថា វិធានការរបស់ចិនពេលនេះអាចនឹងប៉ះពាល់ដល់ខេត្តព្រះសីហនុដែលជាតំបន់ទេសចរណ៍ និងសំបូរជនជាតិចិនចេញចូលលេងល្បែងស៊ីសង ។បើតាមអ្នកជំនាញ ប្រសិនបើខេត្តព្រះសីហនុត្រូវបានដាក់ក្នុង“បញ្ជីខ្មៅ”នេះ អាចប៉ះពាល់ដល់ចំនួននៃការហោះត្រង់មកខេត្តព្រះសីហនុ ហើយប្រជាជនចិនណាដែលធ្លាប់មកលេងល្បែងស៊ីសងនៃខេត្តព្រះសីហនុអាចនឹងពិបាកពេលចូលមកកម្ពុជាម្តងទៀត៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង