Cct850x100 1

ក្រុមហ៊ុន​ TikTok ​ដាក់​ពាក្យបណ្តឹង​ចំពោះ​បទបញ្ជា​រដ្ឋបាល​​ពាក់ព័ន្ធ​របស់​ភាគីអាមេរិក​​

ចិន
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

អាមេរិក៖ ក្រុមហ៊ុន​បណ្តាញ​អ៊ីនធើណេត​ TikTok ​ដែលមាន​ទីស្នាក់ការ​ទូទៅនៅ​ក្រុង​ Los ​Angeles ​សហរដ្ឋអាមេរិក​បាន​ប្រកាសថា ​នឹងដាក់​ពាក្យបណ្តឹង​ចំពោះ​បទបញ្ជា​រដ្ឋបាល​នៃរដ្ឋាភិបាល​អាមេរិកដែល​ពាក់ព័ន្ធនឹង​ក្រុមហ៊ុននេះ​និងក្រុមហ៊ុន​ Byte Dance ​ដែលជា​ក្រុមហ៊ុនមេ​ ដើម្បីគាំពារ​សិទ្ធិនិង​ផលប្រយោជន៍​ស្របច្បាប់​របស់ខ្លួន ។

ក្រុមហ៊ុន ​Byte Dance ​បាន​បញ្ជាក់ថា ​ខ្លួននឹង​ដាក់​ពាក្យបណ្តឹង​នៅថ្ងៃទី២៤​ខែសីហា​តាមម៉ោង​ក្នុងតំបន់​ចំពោះ​បទបញ្ជា​រដ្ឋបាលដែល​លោកត្រាំ ​ប្រធានាធិបតី​អាមេរិកបាន​ចុះហត្ថលេខា​កាលពីថ្ងៃទី៦​ខែសីហា ។

តាម​ការផ្សាយនៃ​ប្រព័ន្ធ​សារព័ត៌មាន​អាមេរិក​ឱ្យដឹងថា​ បុគ្គលិក​ជនជាតិ​អាមេរិកនៃ​ក្រុមហ៊ុន ​TikTok ​ក៏មាន​ផែនការ​ដាក់​ពាក្យបណ្តឹង​ចំពោះ​លោកត្រាំ​ផងដែរ ​មូលហេតុគឺ​ លោកត្រាំ​បាន​ចុះហត្ថលេខា​លើបទបញ្ជា​ហាមឃាត់​គឺធ្វើហួសពី​ដែនសមត្ថកិច្ច​របស់ខ្លួន ​ដែលវានឹង​បំផ្លាញ​សិទ្ធិ​រដ្ឋធម្មនុញ្ញ​របស់បុគ្គលិក​នៃក្រុមហ៊ុន​នេះ ។


Khcct banner

អត្ថបទទាក់ទង