Cct850x100 1

កម្ពុជានឹងមានរោងចក្រកាត់ដេរសម្លៀកបំពាក់ និងផលិតកាបូបចំនួន២បន្ថែមទៀត

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
គន្ធា អេង
/

ភ្នំពេញ៖ ស្របពេលដែលសហភាពអឺរ៉ុបបានសម្រេចដកការអនុគ្រោះពន្ធលើទំនិញ៤០ប្រភេទរបស់កម្ពុជា នៅពេលនេះ ក្រុមហ៊ុនវិនិយោគលើផលិតផលធ្វើដំណើរ និងសម្លៀកបំពាក់បានសម្រេចបង្កើតរោងចក្រចំនួន២បន្ថែមទៀតនាពេលខាងមុខនេះ។ នេះបើតាមការបង្ហាញឱ្យដឹងរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDD)នៅលើទំព័រហ្វេសប៊ុករបស់ខ្លួននៅរសៀលថ្ងៃសុក្រ ទី២១ កុម្ភៈនេះ។ 

ទំព័រហ្វេសប៊ុកក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDD) បានសរសេរថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនចំនួនពីរ ដើម្បីបង្កើតរោងចក្រផលិតកាបូប និងសម្លៀកបំពាក់។ ទី១ គឺ ក្រុមហ៊ុន“LAI MAN INTERNATIONAL CO., LTD”។ ក្រុមហ៊ុននេះ គ្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទដែលមានទីតាំងវិនិយោគស្ថិតនៅភូមិពោធិ៍កោង ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៣,៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៧៧៧កន្លែង។

ចំណែក ទី២ គឺក្រុមហ៊ុន TRIMAX APPAREL (CAMBODIA) CO., LTD។ ក្រុមហ៊ុនមួយនេះ មានគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិភ្នំដីនិងភូមិសំបូរ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ គម្រោងបង្កើតរោងចក្រផលិតសម្លៀកបំពាក់នេះ នឹងចំណាយទុនវិនិយោគប្រមាណ ២០,៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៦៦០កន្លែង៕ 

ពាក្យទាក់ទង: រោងចក្រ
Khcct banner

អត្ថបទទាក់ទង