Yearendyearend1140x150
Img 0571

ចិនសន្យាផ្តល់«វ៉ាក់សាំងកូវីដ-១៩»ក្នុងតម្លៃសមរម្យមកប្រទេសជាសមាជិកនៃមេគង្គ-ឡានឆាង

នយោបាយ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្ត្រីចិន

ភ្នំពេញ៖ ប្រទេសចិននឹងផ្តល់វ៉ាក់សាំងកូវីដ-១៩មកប្រទេសជាសមាជិកនៃឡានឆាងមេគង្គទាំង៦ មានដូចជាប្រទេសកម្ពុជា, ឡាវ, មីយ៉ាន់ម៉ា, ថៃ, វៀតណាម និង ប្រទេសចិន។ នេះជាប្រសាសន៍របស់ឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្ត្រីចិនថ្លែងនៅក្នុងកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី៣ តាមប្រព័ន្ធវីដេអូ (video conference) នៅវិមានសន្តិភាព នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០។

ឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្ត្រីចិន បានគូសបញ្ជាក់ថា ចិនជាប្រទេសមួយក្នុងចំណោមប្រទេសជាសមាជិកនៃឡានឆាងមេគង្គឡានឆាងដែលនឹងផ្តល់វ៉ាក់សាំងកូវីដ១៩មកបណ្តាប្រទេសជាសមាជិននៃឡានឆាងមេគង្គទាំង៦។ ភាគីប្រទេសចិនយល់ព្រមផ្តល់វ៉ាក់ស៊ាំកូវីដ-១៩មកបណ្តាប្រទេសជាសមាជិកឡានឆាងមេគង្គ គឺដើម្បីជំរុញបន្ថែមនូវទំនុកចិត្តទៅវិញទៅមក ក៏ដូចជាពង្រឹងភាពជាដៃគូក្នុងចំណោមបណ្តាប្រទេសមេគង្គ-ឡានឆាងទាំង៦ផងដែរ។

ជាមួយគ្នានេះដែរ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី៣ តាមប្រព័ន្ធវីដេអូ ហើយសម្តេចមានប្រសសន៍ថា សម្តេចបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មិត្តចិនដែលបានផលិតវ៉ាក់សាំងកូវីដ-១៩ និងការប្តេជ្ញាចិត្តផ្តល់វ៉ាក់សាំងនេះក្នុងតម្លៃមួយសមស្របសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍។

គួរបញ្ជាក់ដែរថា កិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី៣ ឆ្នាំ២០២០ គឺប្រទេសឡាវធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ ដែលមាន ឯកឧត្តម ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្ត្រីឡាវ និង ឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្ត្រីចិន ធ្វើជាសហប្រធាននៃកិច្ចប្រជុំ ក្រោមមូលបទ «ពង្រឹងភាពជាដៃគូ ដើម្បីវិបុលភាពរួម»។ សេចក្ដីថ្លែងការណ៍ទីក្រុងភ្នំពេញឆ្នាំ២០១៨ និងផែនការសកម្មភាពសម្រាប់រយៈពេល៥ឆ្នាំ ស្តីពីកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (២០១៨-២០២២) កំណត់ទិសដៅអនាគតសម្រាប់ការពង្រីកវិស័យនៃកិច្ចសហប្រតិបត្តិការ និងជំរុញបន្ថែមនូវទំនុកចិត្តទៅវិញទៅមក ក៏ដូចជាពង្រឹងភាពជាដៃគូក្នុងចំណោមបណ្តាប្រទេសមេគង្គ-ឡានឆាងទាំង៦៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង