Yearendyearend1140x150

អាស៊ាន-ចិន ប្រកាន់ជំហររួមគ្នាប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណា (COVID-19)

នយោបាយ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ រដ្ឋមន្រ្តីការបរទេសអាស៊ាន-ចិន បានប្រកាសរួមគ្នាប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃវីរុសកូរ៉ូណាថ្មីដែលគេស្គាល់ថា COVID-19 ។ការប្រកាសនេះ ធ្វើឡើងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន-ចិន នៅប្រទេសឡាវ។

ក្នុងសេចក្តីថ្លែងការណ៍រួមរដ្ឋមន្រ្តីការបរទេសអាស៊ាន-ចិន បានសង្កត់ធ្ងន់លើតួនាទីសំខាន់របស់អង្គការសុខភាពពិភពលោកក្នុងយុទ្ធនាការជាសកល ដើម្បីគ្រប់គ្រងនិងទប់ស្កាត់ការរីករាលដាលនៃ COVID-១៩ ហើយក៏បានទទួលស្គាល់ពីសារៈសំខាន់នៃវិធានការសុខភាព ក្រោមបទបញ្ជាសុខភាពអន្តរជាតិឆ្នាំ ២០០៥ ។

រដ្ឋមន្ត្រីការបរទេសអាស៊ាន និងចិន ក៏បានរំលឹកពីទំនាក់ទំនងជិតស្និទ្ធ និងជាទិសដៅទេសចរណ៍សំខាន់ៗរបស់គ្នាទៅវិញទៅមក ហើយចិនជាដៃគូពាណិជ្ជកម្មធំជាងគេរបស់អាស៊ាន ខណៈអាស៊ានជាដៃគូពាណិជ្ជកម្មធំទី២របស់ចិន។ប៉ុន្តែពាណិជ្ជកម្មទាំងនេះកំពុងរងផលប៉ះពាល់ដោយការយាយីពីវីរុសកូរ៉ណា COVID-19។

ដោយមើលឃើញពីចំណុចសំខាន់យ៉ាងដូច្នេះ អាស៊ាន និងចិន បានដាក់ផែនការរួមគ្នាក្នុងការបង្កើនកិច្ចសហប្រតិបត្តិការក្នុងតំបន់ប្រឆាំងនឹង COVID-19 និង ពង្រឹងកិច្ចសហប្រតិបត្តិការនៅក្នុងយន្តការដែលដឹកនាំដោយអាស៊ានជាមួយដៃគូខាងក្រៅ ដើម្បីដោះស្រាយបញ្ហា ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការទំនាក់ទំនង និង ការត្រៀមខ្លួនចូលរួម ការឆ្លើយតបរបស់សហគមន៍ ដើម្បីធានាថាប្រជាជនទទួលបានព័ត៌មានត្រឹមត្រូវ និងពេញលេញអំពី COVID-19។

អាស៊ាន និងចិន ក៏បានដាក់ចេញគោលការណ៍រួមគ្នាកសាងសមត្ថភាពបុគ្គលិកសុខាភិបាល និងពេទ្យការចុះជួបគ្នាទៅវិញទៅមករបស់អ្នកជំនាញវេជ្ជសាស្ត្រ និងបុគ្គលិកសុខាភិបាលផ្សេង ពង្រឹងកិច្ចសហប្រតិបត្តិការរវាងមជ្ឈមណ្ឌលគ្រប់គ្រងជំងឺអាមេរិក និងស្ថាប័នពាក់ព័ន្ធនៃអាស៊ាន និងចិន និងរៀបចំវេទិការងក្នុងវេទិកាអាស៊ាន-ចិនលើកទី៣ ស្តីពីកិច្ចសហប្រតិបត្តិការសុខភាពដែលនឹងត្រូវរៀបចំឡើងនៅឆ្នាំនេះ ដើម្បីធ្វើការពិភាក្សាស៊ីជម្រៅស្តីពីការការពារ និងការត្រួតពិនិត្យ COVID-19 ។

ការកាត់បន្ថយការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ទំនិញវេជ្ជសាស្ត្របន្ទាន់និងជំរុញការស្រាវជ្រាវនិងការអភិវឌ្ឍថ្នាំនិងវ៉ាក់សាំង ការគាំទ្រសហគ្រាសដែលរងផលប៉ះពាល់ពីការរីករាលដាល ជាពិសេសសហគ្រាសខ្នាតតូចនិងមធ្យមរួមទាំងជំរុញសេដ្ឋកិច្ចឌីជីថលដើម្បីសម្រួលដល់សកម្មភាពសេដ្ឋកិច្ចកំឡុងពេលមានរោគរាតត្បាត និងប្រើប្រាស់យ៉ាងពេញលេញនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឌីជីថលអាស៊ាន-ចិន។

ជាចុងក្រោយ រដ្ឋមន្រ្តីការបរទេសអាស៊ាន បង្ហាញនូវទំនុកចិត្តទាំងស្រុងទៅលើសមត្ថភាពរបស់ប្រទេសចិន ក្នុងការទទួលបានជោគជ័យក្នុងការយកឈ្នះលើរោគរាតត្បាតនេះ និងប្រកាសគាំទ្រនិងជំនួយដែលផ្តល់ដោយរដ្ឋសមាជិកអាស៊ាន ចំពោះកិច្ចប្រឹងប្រែងរបស់ចិនដើម្បីឆ្លើយតបវីរុសកូរ៉ូណា៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: កូរ៉ូណា​
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង