Yearendyearend1140x150

ចិន៖អាមេរិកប្រើលេសជាច្រើន ដើម្បីមួលបង្កាច់ និងដាក់កំហិតសហគ្រាសរបស់​ចិន​

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោកZhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន

ចិន៖ អ្វីដែលហៅថាសេរីភាពនិងសន្តិសុខត្រឹមតែជាលេសរបស់អ្នកនយោបាយអាមេរិកដែលប្រើសម្រាប់មួលបង្កាច់និង​លាបពណ៌លើប្រទេសចិន និងដាក់កំហិតដោយគ្មានហេតុផលទៅលើសហគ្រាសរបស់ប្រទេសដទៃតែប៉ុណ្ណោះ។នេះជាប្រសាសន៍របស់លោកZhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងកាលពីថ្ងៃទី ១៧ ខែសីហា។

ទាក់ទិននឹងបទបញ្ជាប្រតិបត្តិពាក់ព័ន្ធនឹងTikTokដែលលោកត្រាំ ប្រធានាធិបតីអាមេរិកបានចុះហត្ថលេខានាពេលថ្មីៗកន្លងទៅនេះ លោកZhao Lijian បានអះអាងថា សកម្មភាពអនុត្តរភាពបែបនេះជាការធ្វើផ្ទុយយ៉ាងគឃ្លើនចំពោះគោលការណ៍សេដ្ឋកិច្ចទីផ្សារនិងធ្វើការប្រកួតប្រជែងដោយយុត្តិធម៌ដែលអាមេរិកបានប្រព្រឹត្តិរហូតមក ដែលបានល្មើសច្បាប់កំណត់ពាណិជ្ជកម្មអន្តរជាតិ ធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ប្រទេសដទៃ ហើយវាច្បាស់ជានឹងប៉ះពាល់ដល់ផលប្រយោជន៍ផ្ទាល់ខ្លួនរបស់អាមេរិកផងដែរ ។

លោកZhao Lijian បានថ្លែងទៀតថា សហរដ្ឋអាមេរិកបានអះអាងថា សហគ្រាសដូចជាTikTokជាដើមបានបង្កផលប៉ះពាល់ដល់សន្តិសុខជាតិអាមេរិក ប៉ុន្តែរបាយការណ៍វាយតម្លៃរបស់ទីភ្នាក់ងារស៊ើបការណ៍កណ្តាលរបស់អាមេរិកបានបង្ហាញថា គ្មានភស្តុតាងដែលបញ្ជាក់ថា ភាគីចិនបានទាញយកទិន្នន័យពីTikTok ឬប្រើប្រាស់TikTokដើម្បីលួចយកទិន្នន័យពីទូរស័ព្ទចល័តរបស់អ្នកប្រើប្រាស់នោះទេ ។ ធនាគារគំនិតរបស់អាមេរិកក៏បង្ហាញដែរថា ការហាមឃាត់ការប្រើប្រាស់កម្មវិធីទូរស័ព្ទចល័តណាមួយដោយសារកម្មវិធីនេះជារបស់ក្រុមហ៊ុនចិន វាច្បាស់ណាស់គឺមិនមែនមកពីមូលហេតុសន្តិសុខជាតិនោះទេ ។ រឿងនេះបានបញ្ជាក់ម្តងទៀតថា អ្វីដែលហៅថាសេរីភាពនិងសន្តិសុខវាត្រឹមតែជាលេសរបស់អ្នកនយោបាយអាមេរិកដែលប្រើសម្រាប់មួលបង្កាច់និងលាបពណ៌លើប្រទេសចិន និងតរឹតត្បិតដោយគ្មានហេតុផលទៅលើសហគ្រាសរបស់ប្រទេសដទៃតែប៉ុណ្ណោះ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង