Yearendyearend1140x150

ក្រសួងសុខាភិបាលកម្ពុជាច្រានចោលការចុះផ្សាយថាកម្ពុជាលាក់បាំងករណីជនជាតិចិន៦នាក់ ឆ្លងកូវីដ១៩

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោកជំទាវវេជ្ជបណ្ណិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា 

ភ្នំពេញ៖ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមធ្វេីការច្រានចោលទាំងស្រុងនូវការចុះផ្សាយរបស់សារព័ត៌មាន Cambodia Daily ដែលដាក់ចំណងជេីងថា " Mystery in Cambodia over missing Covid-positive Chinese - The Cambodia Daily" និងការចុះផ្សាយរបស់សារព័ត៌មាន UCA News ដែលមានចំណងជេីងថា "Mystery in Cambodia over missing Covid-positive Chinese - UCA News" ដែលបាន ចុះផ្សាយកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ កន្លងទៅនេះ។ ការចុះផ្សាយនេះ គឺជាការផ្សាយព័ត៌មានមិនត្រឹមត្រូវ និងមិនពិត ហេីយការដែលបានសរសេរថា៖ ក្រសួងសុខាភិបាលព្រួយ បារម្ភពីករណីជនជាតិចិនចំនួន ០៦នាក់ ដែលបានធ្វេីតេស្តវិជ្ជមានវីរុសកូវីដ-១៩ ហេីយស្ថានទូតចិនប្រចាំនៅកម្ពុជា ជម្រុញមិនឲ្យមានការដាក់បញ្ចូលក្នុងសេចក្តីរាយការណ៌របស់ក្រសួងជូនសាធារណជន ជាប្រចាំថ្ងៃ ក៏ជាព័ត៌មានមិនពិតដែរ។

លោកជំទាវវេជ្ជបណ្ណិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានប្រាប់ស៊ីស៊ីថាមស៍ ក្រសួងតែងតែចេញ ផ្សាយព័ត៌មានស្តីពីការរកឃេីញអ្នក វិជ្ជ មានវីរុសកូវីដ-១៩ ថ្មី អ្នកព្យាបាលជាសះស្បេីយ និងអ្នកកំពុងនៅសម្រាកព្យាលបាលក្នុងមន្ទីរពេទ្យរដ្ឋ និងឯកជន ប្រកបដោយតម្លាភាព ដោយមិន មានការ លាក់លៀមអ្វីទាំងអស់ ហេីយ ក៏មិនមានការបាត់ករណីអ្នកវិជ្ជមានវីរុសកូវីដ-១៩ ថ្មី នៅក្នុងប្រទេសកម្ពុជានោះទេ។ ចំណែកឯករណីជនជាតិចិនទាំង ០៦នាក់ ដែលបានលេីកឡេីងនោះ គឺមិនមានភាពអាថ៌កំបាំងអ្វីនោះឡេីយ ដោយ ពួកគាត់ទាំង ០៦នាក់នេះ មានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ដែលមិន មានភាពចាំបាច់ដែលត្រូវរាយការណ៌ជាសាធារណ: ដូចដែលក្រសួង មិន បានរាយការណ៌នូវរាល់បុគ្គលដែលមាន លទ្ធផលអវិជ្ជមានវីរុសកូវីដ-១៩ តាំងពីចាប់ផ្តេីមមានការរកឃេីញអ្នកជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជាមកម្ល៉េះ លេីកលែងតែអ្នកដែលត្រូវបានពិនិត្យព្យាបាលជាសះស្បេីយតែប៉ុណ្ណោះ។

បើតាមក្រសួងសុខាភិបាល ជនជាតិចិនទាំង ០៦នាក់នេះ គឺពេលមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញកាលពីយប់ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅ ក្រុមការងារអន្តរវិស័យដែលមានក្រុមការងារក្រសួងសុខាភិបាលផងដែរនោះ បានខិតខំបំពេញភារកិច្ចបានយ៉ាងហ្មត់ចត់ រហូតដល់រំលងអាធ្រាត្រដោយមិនទាំងបានសម្រាកផងនោះ បានធ្វេីតេស្តពួកគាត់ពេលមកដល់ភ្លាម និងឲ្យពួកគាត់នៅដាច់ដោយឡែកនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ ដេីម្បីរងចាំលទ្ធផល ហេីយបន្ទាប់មកក៏ទទួលបានលទ្ធផល មានភាពមិនច្បាស់លាស់ និងដោយមានកិច្ចសហការល្អពីស្ថានទូតចិនប្រចាំនៅកម្ពុជា ក្រុមការងារបានចាត់ចែងដេីម្បីធ្វេីតេស្តសារឡេីងវិញ ដែលជាលទ្ធផលនៃការធ្វេីតេស្តលេីកទីពីរ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ ផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ជនជាតិចិនទាំង ០៦នាក់នោះ មិនមានផ្ទុកនៅវីរុសកូវីដ-១៩ នោះឡេីយ។

នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ តេស្តលេីកទី៣ ក៏បានធ្វេី ឡេីងទៀត ដោយទទួលបានលទ្ធផលអវិជ្ជមាន និងបានអនុញ្ញាតឲ្យចេញពីមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ ទៅបន្តធ្វេីចត្តាឡីស័កនៅតាមទីកន្លែងស្នាក់នៅរបស់ពួកគាត់ក្រោមការតាមដានរបស់ក្រុមការងារ និងការជួយសហការ ពីស្ថានទូតចិនប្រចាំនៅកម្ពុជា។ រហូតមកដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ ពួកគាត់ទាំង ០៦នាក់នេះ មិនមានបញ្ហាសុខភាពអ្វីគួរឲ្យកត់សម្គាល់ដែលពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ នោះឡេីយ ហេីយតេស្តលេីកទី៤ ក៏បានធ្វេី ឡេីង បន្ថែមទៀត ដោយទទួលបាន លទ្ធផលអវិជ្ជមានវីរុស-១៩ ដែរ។

ក្រសួង បានអំពាវនាវដល់អ្នកសារព័ត៌មានទាំងអស់ ចូលរួមសហការជាមួយក្រសួងសុខាភិបាល ដេីម្បីទទួលបានព័ត៌មានពិតប្រាកដ សម្រាប់ការផ្សព្វផ្សាយព័ត៌មានឲ្យមានភាពត្រឹមត្រូវ ចៀសវាងធ្វេីឲ្យមានភាពច្របូកច្របល់ក្នុងសង្គម ដោយសារ តែព័ត៌មានមិនច្បាស់លាស់ មិនពិត ឫចេះតែសរសេរលេីកឡេីងដោយគ្មានមូលដ្ឋានច្បាស់លាស់ ឫមិនដឹងរឿងពិតនៃហេតុការណ៌ ដែលអាចធ្វេីឲ្យប៉ះ ពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរសង្គម និងប្រទេសជាតិផងដែរ។

ក្រសួងសុខាភិបាល ស្នេីសុំឲ្យមានការកែតម្រូវនូវការចុះផ្សាយព័ត៌មានរបស់សារព័ត៌មានកាំបូឌាដេលី និង USC News ស្តីពីករណីជនជាតិចិនទាំង ០៦នាក់ ដូចក្រសួងបានបញ្ជាក់ជូនខាងលេីនេះ ស្រាប់៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង