Yearendyearend1140x150

បទវិភាគ៖ពាណិជ្ជកម្មអន្តរជាតិរបស់ចិនជំរុញឱ្យខ្សែសង្វាក់ឧស្សាហកម្មជាសកលដំណើការដោយរលូន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ចិន៖ ពិតមែនតែអ្នកនយោបាយអាមេរិកមួយចំនួនបានញុះញ៉ាំងសហគ្រាសអាមេរិកឱ្យដកខ្លួនចេញពីប្រទេសចិនឥតឈប់ឈរក៏ដោយ ក៏ប៉ុន្តែរបាយការណ៍មួយច្បាប់ដែលបានចេញផ្សាយដោយគណៈកម្មាការពាណិជ្ជកម្មសហរដ្ឋអាមេរិកប្រចាំនៅប្រទេសចិនបានបង្ហាញថា មានសហគ្រាសអាមេរិកដែលទទួលបទសម្ភាសន៍ចំនួន ៨៣ ភាគរយបានអះអាងថា នឹងចាត់ទុកប្រទេសចិនជាទីផ្សារសំខាន់បំផុតឬទីផ្សារមួយក្នុងចំណោមទីផ្សារសំខាន់ធំទាំង ៥ នៅក្នុងយុទ្ធសាស្ត្រជាសកលរបស់ខ្លួន ខណៈពេលសហគ្រាសដែលទទួលបទសម្ភាសន៍ចំនួន ៧៥ ភាគរយក៏បានអះអាងថា ការវិនិយោគប្រភពធនធានចំពោះអាជីវកម្មនៅចិននឹងមិនផ្លាស់ប្តូរកើនឡើងក្នុងមួយឆ្នាំខាងមុខនេះ។

ទិន្នន័យមួយចំនួនបានបញ្ជាក់ពីភាពធន់នៃសេដ្ឋកិច្ចចិននិងភាពទាក់ទាញនៃទីផ្សារចិន។នៅខែកក្កដា ឆ្នាំនេះ ទំហំប្រើប្រាស់ទុនបរទេសជាក់ស្តែង នៅទូទាំងប្រទេសមានដល់ទៅ ៦៣,៤៧ ពាន់លានយាន់ប្រាក់ចិនដែលបានកើនឡើង ១៥.៨ ភាគរយបើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០១៩ ហើយសម្រេចបាននូវកំណើនវិជ្ជមាននៃការកៀវគរទុនបរទេសក្នុងរយៈពេលតែមួយខែក្នុងរយៈពេល ៤ ខែជាប់ៗគ្នា បើនិយាយជាទូទៅ។ក្នុងរយៈពេល ៧ ខែដំបូងក្នុងឆ្នាំនេះ ប្រទេសចិនបានប្រើប្រាស់ទុនបរទេសសរុប៥៣៥,៦៥ ពាន់លានយាន់ប្រាក់ចិន ដែលបានកើនឡើង ០.៥ ភាគរយ សហគ្រាសបរទេសថ្មីដែលត្រូវបានបង្កើតឡើងនៅក្នុងប្រទេសចិន មានសរុប ១៨,៨៣៨ និងគម្រោងវិនិយោគបរទេសសំខាន់ៗមួយចំនួនបានពន្លឿនការអនុវត្ត ហើយទិន្នន័យទាំងនេះមិនត្រឹមតែបានបញ្ជាក់យ៉ាងពេញលេញថា ជំនឿចិត្តរបស់ទុនបរទេសចំពោះទីផ្សារចិនមិនត្រូវកាត់បន្ថយនោះទេ ថែមទាំងក៏ជាការតបតវិញយ៉ាងខ្លាំងក្លាចំពោះពាក្យសម្តីខុសទំនងដែលឃោសនាបំប៉ោងដោយអ្នកនយោបាយអាមេរិក ស្តីពី"ការផ្តាច់ទំនាក់ទំនងសេដ្ឋកិច្ចជាមួយចិន"។

ដោយសារទទួលរងផលប៉ះពាល់ដែលបណ្តាលមកពីការរីករាលដាលនៃជំងឺកូវីដ ១៩ ពាណិជ្ជកម្មពិភពលោកទាំងមូលបានធ្លាក់ចុះយ៉ាងខ្លាំងតាំងពីចូលឆ្នាំនេះមក ប៉ុន្តែដំណើរការពាណិជ្ជកម្មអន្តរជាតិចិនទាំងមូលនៅតែមានភាពល្អប្រសើរជាងការប៉ាន់ប្រមាណរបស់ទីផ្សារនិងអង្គភាពសេដ្ឋកិច្ចសំខាន់ៗនៅទូទាំងពិភពលោក។ទិន្នន័យបានបង្ហាញថា ការនាំចេញផែ្នកពាណិជ្ជកម្មអន្តរជាតិរបស់ចិនបានរក្សានិន្នាការកំណើនក្នុងរយៈពេល ៤ ខែជាប់ៗគ្នាដែលសម្រេចបាននូវកំណើន ២ ខ្ទង់ជាលើកដំបូងនៅខែកក្កដា រីឯការនាំចូលវិញក៏បានរក្សាកំណើនក្នុងរយៈពេលពីរ ខែ ជាប់ៗគ្នាផងដែរ។លទ្ធផលផ្លែផ្កាដែលបានទទួលមកដោយមិនងាយនេះ គឺ ក្រោមបរិបទនៃសេដ្ឋកិច្ចពិភពលោកដែលធ្លាក់ក្នុងភាពថមថយចុះយ៉ាងធ្ងន់ធ្ងរនិងសេចក្តីត្រូវការក្នុងទីផ្សារទទួលរងផលប៉ះពាល់ដែលបង្ហាញយ៉ាងពេញលេញនូវភាពធន់ដ៏រឹងមាំនៃសេដ្ឋកិច្ចចិន។

ក្រោមបរិបទនៃបរិយាកាសអន្តរជាតិនិងការរីករាលដាលនៃជំងឺឆ្លងនៅទូទាំងពិភពលោកមានភាពស្មុគស្មាញនិងតឹងរ៉ឹង វិធានការមួយចំនួនរបស់ប្រទេសចិនដើម្បីលំនឹងពាណិជ្ជកម្មអន្តរជាតិព្រមទាំងលទ្ធផលយ៉ាងច្បាស់លាស់ដែលទទួលបានដោយប្រទេសចិនមិនត្រឹមតែមានអំណោយផលដល់ការដំណើរការប្រកបដោយស្ថិរភាពនៃខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោកទាំងមូលប៉ុណ្ណោះទេ ថែមទាំងក៏បានបំពេញបំន្ថែមកម្លាំងចលករនៃការងើបឡើងវិញទៅក្នុងសេដ្ឋកិច្ចពិភពលោកដែលកំពុងរងការខូចខាតយ៉ាងធ្ងន់ធ្ងរទៀតផង៕អត្ថបទវិទ្យុមិត្តភាពកម្ពុជាចិន

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង