Yearendyearend1140x150

អតីតមន្ត្រីជាន់ខ្ពស់បក្សហ្វ៊ុនស៊ីនប៉ិច៥រូបដាក់សំណើរសុំចុះចូលបក្សឡើងវិញ

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ឯកឧត្តម សាយ ហាក់ អនុប្រធានគណបបក្សហ្វ៊ុនស៊ីនប៉ិច

ភ្នំពេញ៖ អតីតមន្ត្រីជាន់ខ្ពស់គណបក្សចំនួន៥រូប បានដាក់សំណើរស្នើសុំសម្តេចក្រុមព្រះនរោត្តម រណឬទ្ធី ដើម្បីដោះស្រាយបញ្ហាផ្ទៃក្នុង និងចូលរួមសកម្មភាពជាមួយគណបក្សឡើងវិញ។សំណើរនេះត្រូវបានសម្តេចក្រុមព្រះទទួលយកនឹងធ្វើសេចក្តីសម្រេចពេលដែលសម្តេចក្រុមព្រះចូលប្រទេសកម្ពុជាវិញ។

អតីតមន្ត្រីជាន់ខ្ពស់គណបក្ស៥រូបដែលដាក់សំណើរស្នើទៅសម្តេចក្រុមព្រះនរោត្តម រណឬទ្ធីរួមមាន៖ លោក យូ ហុកគ្រី,លោកប៉ោ ប៊ុនស្រ៊ី ,លោកញ៉េប ប៊ុនជិន, លោកយឹម សាវី និងលោកវ៉ាន់ សុផាន់ណា។អ្នកទាំង៥នាក់នេះ បានធ្វើលិខិតសុំឱ្យមានការដោះស្រាយផ្ទៃក្នុងរបស់គណបក្សហ្វ៊ុនស៊ីនប៉ិច និងសុំចុះចូលជាមួយបក្សឡើងវិញ ដើម្បីពង្រឹងសកម្មភាពរបស់គណបក្សសម្រាប់ចូលរួមការបោះឆ្នោតឃុំ-សង្កាត់ នៅឆ្នាំ២០២២ និងបោះឆ្នោតសកលនៅឆ្នាំ២០២៣ខានមុខ។

ឯកឧត្តម សាយ ហាក់ អនុប្រធានគណបបក្សហ្វ៊ុនស៊ីនប៉ិច បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា សំណើរនេះសម្តេចក្រុមព្រះនរោត្តម រណឬទ្ធី បានទទួលយកមកពិភាក្សា ហើយនឹងធ្វើសេចក្តីសម្រេចពេលដែលសម្តេចព្រះអង្គយាងត្រឡប់ចូលប្រទេសកម្ពុជាវិញ ក្រោយជំងឺកូវីដ១៩ធូរស្រាល និងមានការសម្រួលពីរដ្ឋាភិបាលនៃប្រទេសបារាំង។

សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានសម្រេចដកមន្រ្តីជាន់ខ្ពស់៤រូបចេញពីគណបក្សហ្វ៊ុនស៊ិនប៉ិច ក្រោយការបោះឆ្នោតដែលគណបក្សនេះមិនទទួលបានអាសនៈនៅក្នុងរដ្ឋសភា។ មន្ត្រីទាំង៤រូបដែលត្រូវបានបញ្ចប់មុខតំណែងក្នុងបក្សនេះ មាន លោកយូ ហុកគ្រី លោក ប៉ោ ប៊ុនស្រ៊ឺ និង លោក ញ៉េប ប៊ុនជិន ដែលអ្នកទាំង៣គឺជាអនុប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច។ ចំណែក លោក វ៉ាន់ សុផាន់ណា ជាអគ្គលេខាធិការរងប្រតិបត្តិគណបក្សហ្វ៊ុនស៊ិនប៉ិច ក៏ត្រូវបានដកចេញពីមុខតំណែងនេះដែរ។

បន្ទាប់ពីប្រធានស្តីទីគណបក្សហ៊្វុនស៊ិនប៉ិចគឺព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ បញ្ចប់សមាជិកភាពការបញ្ចប់សមាជិកភាព មន្រ្តីជាន់ខ្ពស់៤រូប បានអះអាងថា ការបញ្ចប់តួនាទីរបស់ពួកគេ ធ្វើឡើងដោយមិនត្រឹមត្រូវនិងមិនមានការពន្យល់ពីមូលហេតុនោះទេ។

គួរបញ្ជាក់ថា ក្រៅពីទទួលសំណើរសុំចុះចូលពីអតីតសហជីវិន សម្តេចក្រុមព្រះក៏គ្រោងធ្វើសេចក្តីសម្រេចចំបោះការរួបរួមគ្នាជាមួយនឹងគណបក្សខ្មែររួបរួមជាតិរបស់ឯកឧត្តម ញឹក ប៊ុនឆៃផងដែរ។នេះបើតាមការបញ្ជាក់បន្ថែមរបស់ឯកឧត្តម សាយ ហាក់៕ 

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង