Yearendyearend1140x150

ប្រទេសចិនចាប់ផ្តើមដំណើរការសាកល្បងការទូទាត់តាមរូបិយប័ណ្ណអេឡិចត្រូនិកឌីជីថល

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/

ប្រទេសចិនចាប់ផ្តើមដំណើរការសាកល្បងការទូទាត់តាមរូបិយប័ណ្ណអេឡិចត្រូនិកឌីជីថល

ចិន៖ ក្រសួងពាណិជ្ជកម្មរបស់ប្រទេសចិនបានប្រកាសនៅថ្ងៃសុក្រនេះថា ប្រទេសចិននឹងចាប់ផ្តើមដំណើរការសាកល្បងនូវគម្រោងទូទាត់ប្រាក់ជារូបិយប័ណ្ណអេឡិចត្រូនិកឌីជីថលរបស់ខ្លួន នៅក្នុងតំបន់ក្វាងទុង ហុងកុង ម៉ាកាវ នៅតំបន់ឆកសមុទ្រ - ធានជីន - ហឺប៉ី និងតំបន់ដីសណ្តទន្លេយ៉ាងជឺ។

ធនាគារកណ្តាលបាន បង្កើតគោលនយោបាយដើម្បីធានាដំណើរការសាកល្បង ហើយរូបិយប័ណ្ណឌីជីថលដែលគាំទ្រដោយធនាគារកណ្តាល បច្ចុប្បន្នកំពុងស្ថិតក្នុងការសាកល្បងនៅក្នុងទីក្រុងចំនួនបួនគឺតំបន់ថ្មី Xiong an នៅខេត្ត Hebei ភាគខាងជើងប្រទេសចិន ទីក្រុង Shenzhen នៅខេត្ត Guangdong ភាគខាងត្បូងប្រទេសចិន ទីក្រុង Suzhou នៅខេត្ត Jiangsu ភាគខាងកើតប្រទេសចិននិង Cheng du នៅខេត្តស៊ីឈួនភាគនិរតីប្រទេសចិន។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងបានឱ្យដឹងថា វាក៏នឹងត្រូវបានសាកល្បងនៅក្នុងសេណារីយ៉ូមួយចំនួនក្នុងអំឡុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងារឆ្នាំ ២០២២ នៅទីក្រុងប៉េកាំងនិងត្រូវបានពង្រីកទៅតំបន់ផ្សេងទៀតតាមភាពសមស្រប។

ប្រទេសនេះបានក្លាយជាប្រទេសសេដ្ឋកិច្ចដ៏ធំដំបូងគេក្នុងការធ្វើតេស្ត៍រូបិយប័ណ្ណរូបិយប័ណ្ណឌីជីថលផ្លូវការបន្ទាប់ពីការស្វែងរកគំនិតនេះអស់រយៈពេល ៦ ឆ្នាំ។ នៅក្នុងការស្ទង់មតិរបស់ធនាគារសម្រាប់ការទូទាត់អន្តរជាតិនៅឆ្នាំ ២០១៩ ធនាគារកណ្តាលជាង ៨០ ភាគរយបានចូលរួមនៅក្នុងគម្រោងរូបិយប័ណ្ណឌីជីថលដែលមានអធិបតេយ្យភាព ហើយប្រទេសចិនបានចាប់ផ្តើមសាកល្បងឌីជីថលជាប្រភេទលុយរបស់ចិន ខណៈពេលដែលសហរដ្ឋអាមេរិកនិងធនាគារកណ្តាលអឺរ៉ុបនៅតែកំពុងស្វែងរកការអភិវឌ្ឍរូបិយប័ណ្ណឌីជីថល។

ធនាគារពាណិជ្ជកម្មធំៗ ចំនួន ៤ របស់ចិនគឺធនាគារចិន ធនាគារសំណង់ ចិនធនាគារឧស្សាហកម្មនិងពាណិជ្ជកម្មចិន និងធនាគារកសិកម្មចិនក៏ត្រូវបានគេរាយការណ៍ថាបានចាប់ផ្តើមធ្វើតេស្តិ៍ផ្ទៃក្នុងទ្រង់ទ្រាយធំនៃកម្មវិធីរូបិយប័ណ្ណឌីជីថលដោយឈានមួយជំហានផងដែរ។ ហើយការខិតទៅជិតការចាប់ផ្តើមជាផ្លូវការនៃរូបិយប័ណ្ណឌីជីថលអធិបតេយ្យភាពដំបូងគេរបស់ពិភពលោក។

អ្នកប្រើប្រាស់ក្នុងការសាកល្បងអាចប្រើកាបូបឌីជីថលដើម្បីបញ្ចូលគណនីដកប្រាក់ទូទាត់និងផ្ទេរប្រាក់បន្ទាប់ពីចុះឈ្មោះជាមួយលេខទូរស័ព្ទរបស់ពួកគេ។ ធនាគារក៏កំពុងសាកល្បងសេណារីយ៉ូមួយដែលអ្នកប្រើប្រាស់អាចផ្ទេរប្រាក់ដោយមិនចាំបាច់ប្រើអ៊ីនធឺណិត។ ហើយការផ្លាស់ប្តូរនេះគឺស្របទៅនឹងភារកិច្ចសំខាន់ដែលកំណត់ដោយធនាគារកណ្តាលដូចដែលបាននិយាយកាលពីសប្តាហ៍មុនថាខ្លួននឹង "លើកកម្ពស់ការស្រាវជ្រាវនិងការអភិវឌ្ឍរូបិយប័ណ្ណឌីជីថលរបស់រដ្ឋយ៉ាងសកម្ម" ជាប្រចាំក្នុងឆមាសទី ២ នៃឆ្នាំនេះ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង