Yearendyearend1140x150
Img 0571

Westerdam នឹងចេញពីចំណតផែជាបណ្តោះអាសន្ននៅថ្ងៃស្អែក

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ក្រុងព្រះសីហនុ៖នាវាWesterdam នៅថ្ងៃទី២២ កុម្ភៈស្អែកនេះ នឹងចេញពីចំណតផែជាបណ្តោះអាសន្ន ទៅឈប់សំចតនៅសមុទ្រខាងក្រៅផែ ដើម្បីរៀបចំចាក់ប្រេង សម្រាប់ការធ្វើដំណើរចាកចេញពីកម្ពុជា។នេះបើតាមការឱ្យដឹងពីមន្ត្រីកំពង់ផែក្រុងព្រះសីហនុប្រាប់ស៊ីស៊ីថាមស៍។

មន្ត្រីដដែលថ្លែងថា តាមការគ្រោងទុក នៅថ្ងៃ២៣ កុម្ភៈ នាវានេះនឹងចូលចតចំណតផែម្តងទៀត ដើម្បីរៀបចំបែបបទ មុននឹងចាកចេញពីកម្ពុជា។ក្នុងនោះក្រុមហ៊ុននាវាWesterdam ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានគោរពថ្លែងអំណរគុណ សម្តេច ហ៊ុន សែន អរគុណប្រទេសកម្ពុជា ដែលអនុគ្រោះអោយនាវាបានចូលចត បន្ទាប់ពីស្ថិតនៅលើផ្ទៃសមុទ្រជាង១០ថ្ងៃ ដោយសារកោះនិងប្រទេសមួយចំនួនបដិសេធមិនអោយចូលចតក្រោមហេតុផលខ្លាចមេរោគCovid-19 ។

បើតាមមន្ត្រីកំពង់ផែដែលដកស្រង់សម្តីពីក្រុមហ៊ុននាវាមកប្រាប់ថា ក្រុមហ៊ុននាវាWesterdam សូមអរគុណនិងអធ្យាស្រយ័ដែលការឈប់សំចតយូរថ្ងៃនៅកម្ពុជា មិនមានបង់ប្រាក់ដល់កំពង់ផែ ស្របពេលដែលកំពង់ផែក្រុងព្រះសីហនុ មាននាវាដឹកទំនិញចេញ ចូលមមារញឹក ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង