Cct850x100 1

រដ្ឋបាលជាតិស្ថិតិចិន៖សេដ្ឋកិច្ចចិនបន្តងើបឡើងវិញប្រកបដោយស្ថិរភាពនៅក្នុងខែកក្កដា

ចិន
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ចិន៖នៅខែកក្កដា សេដ្ឋកិច្ចជាតិចិនបានបន្តងើបឡើងវិញប្រកបដោយស្ថិរភាព ឧស្សហកម្មផលិតកម្មបានកើនឡើងយ៉ាងនឹងនរ ឧស្សហកម្មផលិតសម្ភារៈបរិក្ខារនិងឧស្សហកម្មផលិតកម្មបច្ចេកវិទ្យាខ្ពស់បានកើនឡើងយ៉ាងឆាប់រហ័ស ឱកាសការងារនិងតម្លៃទំនិញមានស្ថិរភាពជាទូទៅ មុខរបរសេវាកម្មបង្កើនពន្លឿនការស្តារឡើងវិញ កំណើននៃមុខរបរសេវាកម្មទំនើបមានស្ថានភាពល្អ ជំនឿចិត្តទីផ្សារត្រូវបានពង្រឹងថែមទៀត។

អ្នកនាំពាក្យរដ្ឋបាលជាតិស្ថិតិចិនបានថ្លែងថា ជាទូទៅ សន្ទស្សន៍សេដ្ឋកិច្ចសំខាន់ៗនៃសេដ្ឋកិច្ចជាតិចិនបានបន្តមានភាពប្រសើរឡើងក្នុងខែកក្កដា ។ប៉ុន្តែជំងឺកូវីដ១៩នៅតែបន្តរាលដាលលើសកលលោក បរិយាកាសសេដ្ឋកិច្ចអន្តរជាតិមានសភាពតានតឹងនិងស្មុគស្មាញ ហើយការអភិវឌ្ឍក្នុងស្រុកប្រឈមនឹងការលំបាកនិងបញ្ហាជាច្រើន។នៅដំណាក់កាលបន្ទាប់ ប្រទេសចិននឹងអនុវត្ត“គោលនយោបាយលំនឹង៦វិស័យ”និងជំរុញ“គោលនយោបាយធានា៦វិស័យ”ដើម្បីពង្រឹងនិងពង្រីកលទ្ធផលនៃការបង្ការនិងទប់ស្កាត់ជំងឺកូវីដ១៩និងការស្តារសេដ្ឋកិច្ចឡើងវិញ៕អត្ថបទវិទ្យុមិត្តភាពកម្ពុជាចិន

Khcct banner

អត្ថបទទាក់ទង