Yearendyearend1140x150

មន្ត្រីក្រសួងសេដ្ឋកិច្ច៖ផលប៉ះពាល់នៃវិបត្តិកូវីដ-១៩ជាបញ្ហាធ្ងន់ធ្ងរជាងEBA

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖នៅថ្ងៃទី១២ ខែសីហានេះ គឺជាកាលកំណត់នៃការដកផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ EBAរបស់អឺរ៉ុបចំពោះកម្ពុជា។ការកំណត់ដកផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធEBAនេះ ត្រូវបានមតិសាធារណៈមួយចំនួនយល់ថា នឹងធ្វើឱ្យប៉ះពាល់ដល់ផ្នែកខ្លះនៃសេដ្ឋកិច្ចកម្ពុជា។ប៉ុន្តែក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានអះអាងថា ផលប៉ះពាល់នៃវិបត្តិកូវីដ-១៩ គឺជាបញ្ហាធ្ងន់ធ្ងរលើសពីវិបត្តិនៃ EBA ទៅទៀត ហើយវិធានការរបស់រាជរដ្ឋាភិបាលទាំងប្រាំជុំកន្លងមក បានឆ្លើយតបលើសពីអ្វីដែលជាការប៉ះពាល់របស់ EBA ទៀត។

លោកមាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានអះអាងប្រាប់ស៊ីស៊ីថាមស៍ថា តាំងពីឆ្នាំ២០១៩ រាជរដ្ឋាភិបាលកម្ពុជាបានតៀមសេណារីយ៉ូ ដើម្បីឆ្លើយតបការដកផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ EBAរបស់អឺរ៉ុបដោយព្យាយាមថែរក្សាម៉ាក្រូហិរញ្ញវត្ថុសេដ្ឋកិច្ចក្នុងស្រុក និងធ្វើយ៉ាងម៉េចអាចឆ្លើយតបនឹងការប៉ះទង្គិចផ្សេងៗទៅលើសេដ្ឋកិច្ច។ វិធានការនៃការប៉ះទង្គិចសេដ្ឋកិច្ច ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានវិធានការច្រើន ដូចជាវិធានការនយោបាយសេដ្ឋកិច្ច វិធានការនយោបាយរូបិយវត្ថុ និងវិធានការនយោបាយថវិកា។

បើតាមលោកមាស សុខសេនសាន វិធានការទាំងអស់នោះរាជរដ្ឋាភិបាលគិតទៅលើផលប៉ះពាល់ផ្សេងៗនៃវិស័យសេដ្ឋកិច្ច គឺភាគច្រើនផ្ដោតលើផលប្រយោជន៍របស់កម្មករ និងធ្វើយ៉ាងណាកាត់បន្ថយផលប៉ះពាល់ និងឆ្លើយតបនៃការទង្គិចខ្លាំងទៅនឹងផលប្រយោជន៍របស់ប្រជាជន នេះជាគោលដៅរួមរបស់រាជរដ្ឋាភិបាល។

គួរបញ្ជាក់ថា គណៈកម្មការអឺរ៉ុបនឹងអនុវត្តដកផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធEBA«ជាបណ្ដោះអាសន្ន»២០ភាគរយពីកម្ពុជានៅថ្ងៃទី១២ ខែសីហានេះ។ ទំនិញកម្ពុជាចំនួន៤០ប្រភេទ ក្នុងនោះផលិតផលខ្លះក្នុងផ្នែកកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង ផលិតផលសម្រាប់ធ្វើដំណើរ និងស្ករ នឹងត្រូវយកពន្ធឡើងវិញនៅពេលនាំចូលទៅកាន់ទីផ្សារអឺរ៉ុប។

លោកមាស សុខសេនសាន បានបញ្ជាក់ថា ការដក២០ភាគរយ តែទីផ្សារនាំចេញទៅអឺរ៉ុបនៅដដែល ដែលត្រូវបានរោងចក្រ និងសហគ្រាសមួយចំនួនក្នុងស្រុកបានបង្វែរទិសដៅផលិតផលផ្សេងវិញ ឱ្យស្របតាមតម្រូវការរបស់ប្រជាជនក្នុងស្រុក និងក្រៅស្រុក ឱ្យស្របតាមស្ថានភាព តួយ៉ាងបច្ចុប្បន្នមានរោងចក្រផលិតម៉ាសកើនឡើងប្រហែល ២៦ភាគរយដែលបាននាំចេញ ព្រោះតម្រូវការរបស់ប្រជាជនកើនឡើងផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង