Yearendyearend1140x150

កម្ពុជារំពឹងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ នឹងបើកផ្លូវ «ការនាំចេញអង្ករ»

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/

ភ្នំពេញ៖ កម្ពុជារពឹងថា កិច្ចចរចាក្នុងការព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ នឹងបើកផ្លូវដល់កម្ពុជាពង្រីកនូវសក្តានុពលការនាំចេញអង្ករ ក៏ដូចជាកេរ្តិ៍ឈ្មោះអង្ករកម្ពុជា។ នេះបើតាមសហព័ន្ធស្រូវអង្ករកម្ពុជាថ្ងៃ១១ សីហា ឆ្នាំ២០២០។

ឯកឧត្តម ស៊ីម សុខខេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា សម្រាប់វិស័យស្រូវអង្ករកម្ពុជា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ នឹងបើកផ្លូវដល់កម្ពុជាពង្រីកនូវសក្តានុពលការនាំចេញអង្ករ ក៏ដូចជាកេរ្តិ៍ឈ្មោះអង្ករកម្ពុជា តួយ៉ាងផ្តោតលើអង្ករដែលមានលក្ខណៈពិសេស ដូចជាអង្ករសរីរាង្គ និងអង្ករសំរូបជាដើម នេះជាការលើកឡើងជាធាតុចូលពីសហព័ន្ធស្រូវអង្ករកម្ពុជា។

ឯកឧត្តមបន្តថា បន្ទាប់ពីទទួលបាននូវការចរចាដែលពាក់ព័ន្ធនានាពីវិស័យឯកជន និងដំណើរការនៃការត្រៀមនូវការចរចារកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ នឹងធ្វើឡើងនាពេលឆាប់ៗខាងមុខនេះ។

សូមជម្រាបជូនថា កាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ កម្ពុជា-កូរ៉េ បានផ្តើមការចរចារជាផ្លូវការនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ។ ការចរចារនេះធ្វើឡើងដើម្បីបង្ហាញពីការគាំទ្រយ៉ាងពេញទំហឹងនូវប្រព័ន្ធពាណិជ្ជកម្មពហុភាគីដែលពឹងផ្អែកលើគោលការណ៍ច្បាប់ និងជាពិសេសដើម្បីជួយស្តារសេដ្ឋកិច្ចឡើងវិញឱ្យបានឆាប់រហ័សបន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង