Yearendyearend1140x150

សម្តេចហ៊ុន សែនថា “ឥឡូវពលរដ្ឋអត់ត្រូវការ សារុង ប្រមា អង្ករ ដូចមុនទៀតហើយ”

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
សម្តេចហ៊ុន សែនបែបនេះ ក្នុងពិធិបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ។

ភ្នំពេញ៖សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា នៅសម័យបច្ចុប្បន្នប្រជាពលរដ្ឋអត់ត្រូវការ អង្ក សារុង ក្រមា ដូចមុនទៀតទេ ហើយអ្វីដែលពលរដ្ឋត្រូវការនោះគឺ ការធានាសន្តិសុខ សណ្តាប់ធ្នាប់ និង សុវត្តិភាពសម្រាប់ពលរដ្ឋ។ ការរបស់សម្តេចហ៊ុន សែនបែបនេះ ធ្វើឡើងក្នុងពិធិបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ។

សម្តេច ហ៊ុន សែន បានគូសបញ្ជាក់ថា ប្រជាជនខ្មែរបច្ចុប្បន្នភាគច្រើនមិនដូចជំនាន់មុននោះទេដែលអនុវត្តអង្ករពលកម្ម ប៉ុន្តែអ្វីដែលប្រជាពលរដ្ឋត្រូវការសំខាន់បំផុតធានាសុវត្តិភាពសម្រាប់ប្រជាពលរដ្ឋ។បើតាមសម្តេច សុវត្តិភាពគឺជាអ្វីដែលពលរដ្ឋត្រូវការបំផុត ដូច្នេះអាជ្ញាធរមានសមត្ថកិច្ចត្រូវយកចិត្តទុកដាក់។

សម្តេចបានណែនាំឱ្យអាជ្ញាធរទាំងអស់ត្រូវពង្រឹង«ភូមិឃុំមានសុវត្តិភាព»ឡើងវិញ ហើយដាក់ភូមិឃុំមានសុវត្តិភាព ជាចំណុចស្នូលនៃរបៀបវារៈក្នុងវេទិកាសាធារណៈរវាងអាជ្ញាធមូលដ្ឋានជាមួយនឹងប្រជាពលរដ្ឋ ព្រោះថា បញ្ហានានាគឺកើតមាននៅមូលដ្ឋាន​។​

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: សម្តេច ហ៊ុន សែន
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង